ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​កម្ពុជា​ពីររូប ត្រៀម​បញ្ចេញ​ក្បាច់គុន​លើសង្វៀន ONE Championship នៅម៉ាឡេស៊ី
15, Nov 2018 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ONE Championship រៀបចំ​សង្វៀន​អន្តរជាតិ​បញ្ចប់​ឆ្នាំ​២០១៨ និង​បានប្រកាស​ជា​ផ្លូវការ​ថា ជើង​ខ្លាំង​របស់​កម្ពុជា​ពីររូប​គឺ​កីឡាករកម្ពុជា ចាន់ រតនា និង​កីឡាការិនី អឹម សុ​វណ្ណា នឹងចូលរួម​ប្រកួត​នៅ​ថ្ងៃទី ៧ ខែធ្នូ​ខាងមុខ នៅឯ​ពហុ​កីឡដ្ឋាន Axiata Arena ប្រទេស ម៉ាឡេស៊ី​។

 
​កីឡាករ​ប្រដាល់​ប្រចាំ​កម្ពុជា ចាន់ រតនា បាន​ខកបំណង​ម្តង​រួចមកហើយ​នា​ការប្រកួត​នៅ​សិង្ហ​បុរី កាលពី​អាទិត្យ​មុន ជាមួយ​កីឡាករ​ជើង​ថ្មី​របស់​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ព្រឹត្តិការណ៍ ONE: HEART OF THE LION ត្រូវបាន​លុបចោល​។ 
 
​ឥឡូវនេះ ONE បានប្រកាស​រៀបចំ​ការ​ប្រកួត​ម្តងទៀត​ហើយ​ឲ្យ រតនា ត្រៀម​វិលត្រឡប់​ចូល​សង្វៀន​វិញ​ជាមួយ Fernandes ក្នុងការ​ប្រកួត​ប្រភេទ flyweight ក្រោយពី​បាត់​មុខ​ពីស​ង្វៀន​ជាង​មួយឆ្នាំ​។ 
 
​ចាន់ រតនា និយាយថា​៖ «​ខ្ញុំ​ត្រៀម​ស្មារតី​រួចហើយ ត្រៀម​តាំងពី​គេ​ឲ្យ​ប្រកួត​ខែវិច្ឆិកា​មក​ម្លេះ​។ ឥឡូវនេះ ខ្ញុំ​បន់​ឲ្យ​តែ​ឆាប់​ដល់​ថ្ងៃ​ប្រកួត​ទេ​»​។​
 
​រីឯ កីឡា​ការី​នី​សញ្ជាតិ​ខ្មែរ​-​អាមេរិក អឹម សុ​វណ្ណា ដែលមាន​ទីលំនៅ និង​បាន​ហ្វឹកហាត់​ប្រដាល់​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។ នាង​មាន​ប្រវត្តិ​ហ្វឹកហាត់​ក្បាច់​ទាំង​គុន​ប្រដាល់សេរី បោកចំបាប់ និង​ក្បាច់​យូ​ដូ​។  
 
​សុ​វណ្ណា ធ្លាប់​ទទួលបាន​ជ័យជម្នះ​ក្នុង​អាជីព​ចំនួន ២ ដង ក្នុងនោះ​ធ្លាប់​ផ្តួល​ដៃគូ​ដោយ​ប្រើ​ស្នៀត​ជើង​រន្ទះ​ម្តង ដូចនេះហើយ​អាចនិយាយបាន​ថា នាង បាន​ជួយ​លើកមុខ​មាត់​ឲ្យ​កម្ពុជា​ក្នុងចំណោម​កីឡាករ​ជាច្រើន​ផ្សេងទៀត​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​ខែក្រោយ​នេះ នាង​នឹងត្រូវ​ប៉ះ​ជាមួយ​កីឡា​ការី​នី​សញ្ជាតិ​អ៊ុយ​ក្រែ​ន Iryna Kyselova ជើងឯក Europe West Fight Champion មាន​ប្រវត្តិ​វាយ ១៤​ដង ឈ្នះ ១១​ដង​។ មួយគូ​នេះ​នឹង​ឡើង​សង្វៀន​ប្រដាល់​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ដូចគ្នា ។ 
 
​ទាំង សុ​វណ្ណា និង ចាន់ រតនា នឹង​ចូល​ប្រកួត​ក្នុង​ទ្រុង ONE flyweight​។ 
 
​សុ​វណ្ណា បាន​ប្រាប់​មុន​ការប្រកួត​ថា​៖ «​ខ្ញុំ​អរគុណ និង​រំភើប​ខ្លាំងណាស់​ដែល​បាន​ចូល​ប្រកួត​ក្នុង​សង្វៀន​ONE វា​ជា​ឱកាស​មួយ​មិន​ងាយ​រក ដែល​ជួយ​ខ្ញុំ​ឲ្យ​បាន​ផ្សាភ្ជាប់​ខ្លួនឯង​ម្តងទៀត​ជាមួយ​ឈាម​ខ្មែរ​»​។ 
 
«​បើ​ខ្ញុំ​វាយ​បានល្អ​លើក​នេះ ប្រហែល​ONE នឹង​រៀបចំ​ការប្រកួត​នៅ​កម្ពុជា​ពេល​ក្រោយ ដូច្នេះ​ខ្ញុំ​នឹង​អាចមក​វាយ​នៅ​កម្ពុជា​! សម្រាប់​ខ្ញុំ វា​ដូចជា​សុបិន​អញ្ចឹង​»​។ 
 
​រហូតមកដល់​ពេលនេះ គេ​បាន​បង្ហាញមុខ​កីឡាករ​១១​គូ​ហើយ ប៉ុន្តែ​គូប្រកួត​ល​ដែ​សំខាន់​ជាងគេ​នោះ គឺ​ការជួបគ្នា​រវៀង​អ្នកលេង​ក្បាច់គុន​មួយ​ថៃ Yodsanklai IWE Fairtex និង​ជើង​ខ្លាំង​អូស្ត្រាលី Luis Regis​។ 
 
​ជើង​ខ្លាំង​មួយ​ថៃ Yodsanklai រំពឹង​ចង់យក​ជ័យ​ជ​ន្នះ​បង្គ្រប់​ឲ្យ​បាន ២០០​លើក​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន រីឯ Regis វិញ​មាន​ម​ហិ​ច្ឆិ​តាច​ង់​សំលៀង​ជើង​រន្ទះ​របស់ខ្លួន​ក្នុង​សង្វៀន ONE Super Series​។ 

​អត្ថបទ​៖ Matias Andres
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com