ពីនេះ ពីនោះ
រូបត្លុក
ការ «​ឆែក​ទូរ​សព្ទ​»​នាំ​ឲ្យ​គ្រួសារ ឬ​សង្សារ​បែកបាក់​?
18, Nov 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  រឿង​ផ្ញើ​សារ​នាំ​ឲ្យ​គ្រួសារ ឬ​សង្សារ​បែកបាក់​? ពិបាក​រក​ចម្លើយ​។ វត្តមាន​បណ្តាញ​សង្គម ពិតជា​ផ្តល់​ផល​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​នៅក្នុង​សង្គម​គ្រួសារ ឬ​សង្សារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​។ តាំងពី​កើតមាន​បណ្តាញ​សង្គម ជាពិសេស ហ្វេ​ស​ប៊ុ​ក នៅក្នុង​ប្រទេស​កម្ពុ​ជាម​ក​, ម្នាក់ៗ​មិនសូវ​និយាយ​រកគ្នា​ទេ ពេល​ជួបគ្នា​។ ម្នាក់ៗ​ឲ្យ​តម្លៃ​ទៅលើ​ទូរ​សព្ទ​ច្រើនជាង​មនុស្ស​នាពេល​បច្ចុប្បន្ននេះ​។ រឿង​ទូរ​សព្ទ​នេះ បង្ក​រឿងរ៉ាវ​ច្រើនណាស់​។


 
​តើ​ប្តី​ប្រពន្ធ ឬ​សង្សារ គួរ ឬ​មិនគួរ​«​ឆែក​ទូរ​សព្ទ​»​គ្នា​មើល​ទៅវិញទៅមក​? អ្នកខ្លះ​ថា គួរតែ​អាច​ឆែក​មើល​បាន ព្រោះ វា​បង្ហាញ​ពី​ភាពស្មោះត្រង់​។ តែ​អ្នកខ្លះ​ទៀតថា មិនគួរ​ទេ ព្រោះ វា​ជា​រឿង​ឯកជន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ការលាក់លៀម មិន​បើកចំហរ គ្រួសារ​មួយចំនួន ឬ​សង្សារ​មួយចំនួន ទៅជា​នាំគ្នា​គិតថា ប្តី ឬ​ប្រពន្ធ ឬ​សង្សារ មិន​ស្មោះត្រង់ ហើយ​បន្ទាប់មក បង្ក​ឲ្យ​មាន​ភ្លើង​ប្រចណ្ឌ  និង​នៅ​ទីបញ្ចប់ ដៃគូ​ជិវិត​បែកបាក់​គ្នា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com