ជាតិ
សិល្បះ
ដំណឹង​ដ៏​សោកស្តាយ​! លោកតា ប្រាជ្ញ ឈួន បានទទួល​មរណភាព​!
17, Nov 2018 , 7:21 am        
រូបភាព
ដោយ: ថ្មីៗ
​លោកតា ប្រាជ្ញ ឈួន សិល្បករ​ចាប៉ីដងវែង​កំពូល​របស់​កម្ពុជា បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ​។ សព​លោកតា ត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​។



ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្ថានភាព​ជំងឺ​រ៉ាំ​រៃ ដូចជា​លើសឈាម បញ្ហា​តម្រងនោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​គាត់​ធ្វើទុក្ខ​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​ព្រឹទ្ធាចារ្យ សម្រេចចិត្ត​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នា​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ ដែលមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​ភូមិកំណើត ក្នុង ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។ លោក​ត្រូវបាន​ទទួលស្គាល់​ជា​បុគ្គល​ដ៏​មាន​ទេពកោសល្យ​មួយរូប និង​ជាទីគោរព​របស់​ពលរ​ដ្ឋ​កម្ពុជា​៕​



Tag:
 ប្រាជ្ញ ឈួន
© រក្សាសិទ្ធិដោយ thmeythmey.com