ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ហាត់ប្រាណ​ដើម្បី​គេង​លក់​ស្រួល​ស្កប់ស្កល់​
17, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការហាត់​ប្រាណ​ក្នុងពេល​ថ្ងៃ អាច​នាំ​ឲ្យ​គេង​លក់​កាន់តែ​ស្រួល​នៅពេល​យប់​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​មួយចំនួន​ដែល​អាចជួយ​អ្នក​គេង​លក់​កាន់តែ​ល្អ​ជាង​មុន​៖

 
​រក្សា​ឲ្យ​បាន​នូវ​ការហាត់​ប្រាណ​ដើម្បី​សុខភាព​បេះដូង​សរសៃឈាម​ដូចជា ការដើរ ឬ​ជិះ​កង់ រយៈពេល​ប្រហែល​១០​នាទី ក្នុង​មួយថ្ងៃ ដើម្បី​ជម្រុញ​ដល់​ការ​គេង​។​
​ចូរ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដូចជា គេង​បាត់​ដង្ហើម ឬ​ចង្កោម​រោគសញ្ញា​ជើងមាន​ភាព​សកម្ម​រហូត​
​ការហាត់​ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព​ន្លឺះ​ធម្មជាតិ ដែល​ជម្រុញ​ដល់​ការ​គេង​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com