ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ពី​៣​ខែ​ដល់​៩​ខែ គួរតែ​ឲ្យ​លេង​របស់​អ្វី ទើប​អាចធ្វើ​ឲ្យ​គេ​ឆ្លាត​ខ្លាំង​?
17, Nov 2018 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ health.com.kh នឹង​បង្ហាញ​អ្នក​ពីរ​បស់​ដែល​អ្នក​គួរតែ​ឲ្យ​កូន​អាយុ​៣​ខែ​ដល់​៩​ខែ​លេង ដើម្បី​បង្កើន​ប្រាជ្ញា​របស់គេ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​ពេលដែល​អ្នក​នាំ​កូន​ទៅ​ក្រៅ​លេង អ្នក​គួរតែ​នាំ​កូន​ទៅ​សួន​លេង ព្រោះ​កន្លែង​នោះ​មាន​វាលស្មៅ​។ ដូចនេះ អ្នក​អាច​យក​កម្រាល​ទៅ​ក្រាល​ឲ្យ​គេ​គេង​លើ​នោះ ដើម្បី​ឲ្យ​គេ​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​បាន​។​
  2. ​ពេលដែល​អ្នក​នាំ​គេ​ទៅ​ក្រៅ អ្នក​គួរតែ​ណែនាំ​ប្រាប់​គេ​ពេលដែល​ឃើញ​ផ្កា​ផ្សេងៗ និង​របស់​ទាំងឡាយ​ដែល​គេ​បាន​ឃើញនឹងភ្នែក ដើម្បី​អាចជួយ​បង្កើន​ប្រាជ្ញា​របស់គេ​បាន​។​
  3. ​អ្នក​គួរតែ​ឲ្យ​កូន​លេង​ប្រដាប់ប្រដា​ល់លេង​សង់ផ្ទះ​ដែលមាន​ពណ៌​ចំរុះ និង​បាល់​ជាដើម ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​កូន​មាន​ប្រាជ្ញា​ដែល​អ្នកដទៃ​បាន ដោយ​ជួយ​បណ្តុះ​តាំងពី​តូច​តែម្តង​។​
  4. ​អ្នក​គួរតែ​ឧស្សាហ៍​ប្រើ​ក្រសែ​ល​ភ្នែក​អ្នក​ដើម្បី​ទាក់ទង​ជាមួយ​គេ ព្រោះ​វា​អាច​ផ្តល់​អារម្មណ៍​សុវត្ថិភាព និង​ភាពកក់ក្តៅ​ដល់​កូន ដោយ​ធ្វើ​ឲ្យ​គេ​អាចមាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​។​
  5. ​អ្នក​គួរតែ​នាំ​កូន​ឲ្យ​ស្តាប់​សម្លេង​ដែល​នៅ​ជុំវិញខ្លួន ដូចជា​សម្លេង​ឡាន ម៉ូតូ សម្លេង​ចាប និង​សត្វ​មួយចំនួន​ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​តាំងពី​តូច ហើយ​បណ្តុះ​ខួរក្បាល​ឲ្យ​កាន់តែ​ឆ្លាត​។​
  6. ​អ្នក​ក៏​អាចដាក់​កូន​ក្នុង​រទេះរុញ ហើយ​រុញ​កូន​ទៅ​សួនច្បារ​លេង ដើម្បី​ឲ្យ​គេ​អាច​មើលឃើញ​មនុស្ស​ច្រើន នោះគេ​នឹងមាន​សេចក្តីក្លាហាន ដោយ​មិន​ខ្លាច​មនុស្ស​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​គេ​នឹង​ឆ្លាត​តាម​នោះ​ផងដែរ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com