អន្តរជាតិ
មនុស្ស​រាប់ពាន់នាក់​មិនទាន់​អាច​ត្រឡប់​ទៅ​ទីកន្លែង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​
17, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​យ៉ាងហោចណាស់​៦៣​នាក់ ហើយ​បានធ្វើ​ឲ្យ​មនុស្ស​ជាង​៦០០​នាក់​ផ្សេងទៀត​បាត់​ខ្លួន​នៅឡើយ​នៅពេលដែល​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ខ្ទប់​អណ្តាតភ្លើង​ឆេះ​រាលដាល​។

 
​បុគ្គលិក​ជួយសង្គ្រោះ​៥០០​នាក់​បាន​បន្ត​រុករក​ក្នុង​កម្ទេច​បាក់បែក​ដើម្បី​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ខាងក្នុង​និង​ជុំវិញ​ទីក្រុង Paradise ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា មួយ​សប្តាហ៍​បន្ទាប់ពី​ការឆេះ​ដ៏​ប្រល័យ​ដែល​គេ​ហៅថា «Camp Fire» បាន​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​កាត់​តាម​ទីក្រុង​ដែលមាន​មនុស្ស​២៧,០០០​ពាន់​នាក់ រួម​មានផ្ទះ​យ៉ាងហោចណាស់​ក៏​៩៧,០០០​ខ្នង ហើយ​នៅ​គំរាមកំហែង​អាគារ​រាប់ពាន់​ខ្នង​ទៀត​។​
 
​លោក Kory Honea ប្រធាន​ប៉ូលិស​ស្រុក Butte បាន​និយាយថា មនុស្ស​ភាគច្រើន​ដែល​បាន​បាត់​ខ្លួន​ទំនង​រួមទាំង​អ្នក​ដែល​បាន​រត់គេចខ្លួន​ពី​អគ្គិភ័យ​ហើយ​មិនបាន​ដឹងថា ពួក គេ​បាន​ត្រូវគេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ផង​។ លោក Honea បាន​និយាយទៀតថា បញ្ជី​ឈ្មោះ​របស់​អ្នក​បាត់​ខ្លួន​បាន​ត្រូវ​ផ្សព្វផ្សាយ ដូច្នេះ មនុស្ស​អាច​មើលឃើញ ថា​តើ​ពួកគេ​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​នោះដែ​ឬទេ​ហើយនឹង​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ​ថា ពួក គេ​នៅ​រស់រានមានជីវិត​។​
 
​លោក Honea បាន​និយាយទៀតថា នៅពេលដែល​អគ្គិភ័យ​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន ភាពចលាចល​ដែល​យើង​បាន​ដោះស្រាយ​គឺ​អស្ចារ្យ​ណាស់​។ ឥឡូវនេះ យើង​កំពុង​ព្យាយាម​វិលត្រឡប់​ទៅវិញ​ហើយ​និង​ធ្វើ​ឲ្យ​ប្រាកដថា យើង​នឹង​រកឃើញ​អ្នក​បាត់​ខ្លួន​ទាំងអស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com