ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​សម្រស់​ស្អាត នារី​គួរតែ​ថែរក្សា​ស្បូន​ឲ្យ​បាន​ល្អ
18, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ health.com.kh​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​ថែរក្សា​ស្បូន​អ្នក​ឲ្យ​ល្អ ទើប​អាច​រក្សា​ស្បែក​អ្នក​បាន​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពីរ​បប​អាហារ​របស់​អ្នក ដោយ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ ជាពិសេស អ្នក​គួរតែ​ញ៉ាំ​ពពួក​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក និង​ទឹកដោះគោ​។ ម្យ៉ាងទៀត អ្នក​គួរតែ​ឈប់​ជក់បារី និង​ញ៉ាំ​ស្រា ហើយ​ញ៉ាំ​អាហារ​ឲ្យ​ទៀងពេល ទើប​អាច​រក្សា​ស្បូន​បានល្អ ហើយ​ការពារ​សម្រស់​បាន​ស្អាត​ទៀតផង​។​
     
  2. ​នៅពេលដែល​អ្នក​មករ​ដូ​វ ហើយ​ឈឺពោះ អ្នក​មិនគួរ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នកខ្លាំង​ណាស់​។ ដូចនេះ ប្រសិនជា​មិន​ឈឺធ្ងន់ធ្ងរ អ្នក​គួរតែ​ចៀស​កុំ​ញ៉ាំ​ឲ្យ​សោះ​។​
     
  3. ​ប្រសិនជា​អ្នក​មិន​ចង់​មានកូន អ្នក​គួរតែ​ពន្យារកំណើត​ឲ្យ​បាន​ត្រឹមត្រូវ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នក​។ នៅពេលដែល​ស្បូន​មាន​សុខ​ភាពល្អ នោះ​សម្រស់​អ្នកនឹង​ស្អាត​ខ្លាំង​។​
  4. ​ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច អ្នក​គួរតែ​ឲ្យ​កូន​បៅដោះ​របស់​អ្នក ទើប​អាច​ថែរក្សា​ស្បូន​អ្នក​បានល្អ​។ ជាពិសេស អ្នក​នឹងមាន​សម្រស់​ស្អាត ថែមទាំង​អាច​ចៀស​ពី​ជំងឺមហារីក​សុដន់​ផងដែរ​។​
     
  5. ​អ្នក​គួរតែ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​ទូរស័ព្ទ ដោយ​មិនគួរ​មើល​ច្រើន​ទេ ព្រោះ​ពន្លឺ​ទាំងនោះ​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ងងឹត​។ ដូចនេះ បើ​អ្នក​ចង់បាន​ស្បែក​ស្អាត អ្នក​គួរតែ​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជំនួយ​ដល់​ស្បែក​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com