ពីនេះ ពីនោះ
អាកា​រៈទាំង​នេះ បញ្ជាក់ថា​បេះដូង​អ្នក​មិន​ស្រួល​ហើយ គួរតែ​ប្រយ័ត្ន​
18, Nov 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​អ្នកមាន​អាកា​រៈ​ដូចខាងក្រោម អ្នក​គួរតែ​ទៅពិនិត្យ​ជាបន្ទាន់ ព្រោះ​ប្រហែលជា​បេះដូង​អ្នកមាន​បញ្ហា​ហើយ​។ តើ​មាន​អាកា​រៈ​អ្វី​ខ្លះទៅ​?

 
  1. ​ការដកដង្ហើម​មិន​ស្រួល តឹងទ្រូង ឬ​ឈឺ​ជាដើម ប៉ុន្តែ​ឈឺ​ក្នុង​រយៈពេល​ខ្លី​ទេ យូរ​បំផុត​គឺ​១​វិនាទី​។​
  2. ​ជួ​ក​កាល​វា​អាច​ឈឺ​ពី​ទ្រូង​មុខ ទៅដល់​ក្រោយ​ក៏មានដែរ​។​
  3. ​បើ​បេះដូង​អ្នកមាន​បញ្ហា ដៃ​ខាងឆ្វេង​អ្នក​អាច​ចុក ស្ពឹក ឬ​ឈឺ ព្រោះ​ស​សៃ​នៃ​ដៃ​ឆ្វេង និង​ស​សៃ​នៃ​បេះដូង​អ្នកដើរ​ផ្លូវ​តែមួយ​ទេ ដូចនេះ​វា​អាចជា​សញ្ញា​ដែល​ប្រាប់​អ្នក​ថា​បេះដូង​អ្នកត្រូវការ​ជួប​គ្រូពេទ្យ​ហើយ​។​
  4. ​បើ​បេះដូង​អ្នក​មិន​ស្រួល វា​នឹង​ប៉ះពាល់​ដល់​ក្រពះ​អ្នក ធ្វើឱ្យ​ក្រពះ​របួស នោះ​លទ្ធភាព​នៃ​ការរំលាយ​អាហារ​នឹង​ធ្លាក់ចុះ ជាហេតុ​ធ្វើឱ្យ​ក្រពះ​រំលាយ​អាហារ​មិនបាន​ល្អ​។​
  5. ​អ្នកនឹង​តែងតែមាន​អារម្មណ៍​អស់កម្លាំង​។​
  6. ​បើ​បេះដូង​អ្នកមាន​បញ្ហា អ្នក​នឹងមាន​អារម្មណ៍​ថា​ឆាប់​ភ័យ ហើយ​យប់​ឡើង​មិន​ងាយ​គេង​លក់​ទេ ថែមទាំង​តែងតែ​យល់​សុ​បិ​ន្ត​អាក្រក់​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com