អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បង្ហាញ​រូបរាង និង​ប្រកាស​តម្លៃ​របស់ vivo Y95​ហើយ
18, Nov 2018 , 3:13 pm        
រូបភាព
​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo បានធ្វើការ​ប្រកាស​នៃ​ការមកដល់​នៃ​សមាជិក​ជំនាន់​ថ្មី​របស់ខ្លួន​មួយ​មូ​ឌែ​ល​ដែល​វា​ត្រូវជា​សមាជិក​នៃ​ត្រកូល Y នោះ គឺ​ម៉ូ​ឌែ​ល vivo Y95 ដែល​បានប្រកាសថា នឹង​មកដល់​នាពេល​ឆាប់ៗ​នេះ  ដែល​វា​មិនទាន់​បានបង្ហាញ​នៅ​លក្ខណៈសម្បត្តិ និង​តម្លៃ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ ។​
 
​ហើយ​នៅថ្ងៃនេះ​ផងដែរ ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo និង​ធ្វើការ​បង្ហាញ​ចំពោះ​រូបរាង​និង​តម្លៃ​លក់​ជា​ផ្លូវការ​របស់ vivo Y95 នេះហើយ ។ បើ​និយាយ​ទៅកាន់​ការ​រចនា​ម៉ូដ របស់ vivo Y95 នេះ​វិញ គឺ​វា​មាន​រូបសម្បត្តិ​មិន​ខុសពី​ម៉ូ​ឌែ​ល​ស៊េរី​មុនៗ​ប៉ុន្មាន​ទេ ដោយ​ការច្នៃប្រឌិត​ចំពោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​នៅតែមាន​ភាពស្រស់ស្អាត និង​មើល​មក​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន​មិន​ចាញ់​ជំនាន់​សិស្ស​ច្បង​វា​ឡើយ ។​
 
​ចំពោះ​ម៉ូ​ឌែ​ល vivo Y95 នេះ​គឺមាន 2​ពណ៌​សំរាប់​ជ្រើសរើស​ហើយក៏​ជា​ពណ៌​នៃ​ចំណូល​ថ្មី​តែម្ដង​សំរាប់ vivo Y95​មួយ​នេះ ជម្រើស 2​ពណ៍​នោះ​មានដូចជា Starry Black ( ខ្មៅ​បែក​ស្វាយ ) &Aurora Rad ( ស្វាយបែក​ក្រហម ) ដែលមាន​លក្ខណៈ​ពណ៍​ប្រដេញ​គ្នា​មើល​មក​ពិតជា​មាន​ភាព​ស្រស់ស្អាត​មែនទែន ។ 
 
​ចំណែកឯ​តួ​មាន​ភាព​រលោង​រាង​កោង​លក្ខណៈ​បែប 3D មាន​ផ្ទៃ​អេក្រង់​ធំ​លាត FullView Display និង​មាន​ចំណុច​កា​មេ​រា​ចំ​កណ្ដាល​ថ្ងាស​ព្រាប​ដូច​ដំណក់ទឹក​ដែល​មើល​មក​ពិត​ជាមាន​ភាព​សាក​សម​មែនទែន​សំរាប់​មិត្តៗ​យុវវ័យ​ចំពោះ​ម៉ូ​ឌែ​ល vivo Y95 មួយ​នេះ ។ ផ្ដោត​មក​មើល​ផ្នែក​កាមេរ៉ា​វិញ​ចំពោះ​កាមេរ៉ា​មុខរប​ស់វា​វិញ​គឺមាន​ទំហំ​ទៅដល់ 20MP ជា​ទំហំ​ដែល​ធំជាងគេ​ហើយ​សំរាប់​ស្មា​ត​ហ្វូ​ន ត្រកូល Y ដែល​វា​ធ្វើ​ឲ្យ​កំរិត​រូបភាព​នៃ​ការថត​មាន​លក្ខណៈ​កាន់តែច្បាស់​ជាង​មុន ហើយ​និង​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត ។​
 
​ចំណែក​កា​មេ​រា​ក្រោយ​មាន​ទំហំ 13+2MP ដោយ​អាច​ថត​វីដេអូ​បាន​ដល់ 1080p@30Fps​។ មក​មើល​ផ្នែក​កំលាំង​ថ្ម​វា​កើន​រហូតដល់​កំរិត 4030mah ដែល​វា​អាច​ជំនួយ​ដល់​លេង​Facebook  មើល​You tube លេង​ហ្គេម កើន​បាន​មួយកំរិត​ទៀតផង​ដែរ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ឆាប់​អស់​ថ្ម ។ យើង​មក​មើល​ពី​តម្លៃ​របស់ vivo Y95 នេះ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​ក្នុងតម្លៃ 249$ តែប៉ុណ្ណោះ​ដែល​វា​ជា​តម្លៃ​មួយ​ដែលមាន​ភាពសមរម្យ​មែនទែន​សំរាប់ម៉ូ​ឌែ​ល vivo Y95 មួយ​នេះ ហើយ​សំរាប់​ការ​ជាវ​និង​មានការ​បន្ថែម​ជូន​កាដូ Bluetooth speaker ដ៏​ស្រស់ស្អាត​មួយ​ផងដែរ ។ 
 
​ចំពោះ​ម៉ូ​ឌែ​ល Y95 នេះ​នៅ​មិនទាន់បាន​បញ្ជាក់​នៅ​ថ្ងៃ​មកដល់​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​វា​និង​អាច​មកដល់​ក្នុងកំឡុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ ។​
 
​តើ​អ្នក​ទាំងអស់គ្នា​គិតពិចារណា​យ៉ាងម៉េច​ដែល​ចំពោះ​តម្លៃ​ប៉ុណ្ណឹង​? ដោយមាន​ភាព​ធូរ​ថ្លៃ​សមរម្យ​ហើយ​ថែមទាំង​មានគុណ​សម្បត្តិ​ច្រើន​ទៀតផង ។ នៅចាំ​អី​ទៀត​តោះ​រងចាំ​ការមកដល់​នៃ​សមាជិក​ចំណូល​ថ្មី vivo Y95 នេះ​ទាំងអស់គ្នា ។​


 
​លក្ខណៈពិសេស​បន្ថែមរ​បស់ vivo Y95​មានដូចជា​: 
-​អេក្រង់​ធំ 6.22-inch HD+ (1520 x 720)Halo FullView Display
-​កាមេរ៉ា​មុខ 20MP+AI Selfie
-​កាមេរ៉ា​ក្រោយ (13MP + 2MP)
-RAM 4GB+ROM 64GB
-​ថាមពល​ថ្ម​ទំហំ​ធំ 4030mAh Bettery(TYP)
-️Funtouch OS 4.5(Base on Android 8.1 ) 
-​មុខងារ​ស្កេ​ន​មុខ​ដោះ​សោរ​
-​មុខងារ​ស្កេ​ន​ក្រយៅដៃ​ក្រោយ (Finger Print)
-​ដំណើរការ​ម៉ា​សុ​ី​ន​ដោយ (Qualcomm Snapdragon 439 Octa-Core)
 
​បច្ចេកវិទ្យា​AI​បន្ថែម​៖
-AI Backlight HDR
-AI Game Mode
- AI Face Beauty
- AI Dual Camera
- AR Sticker
- Jovi Smart Scene
- Google Lens
 

© រក្សាសិទ្ធិដោយ thmeythmey.com