កីឡាជាតិ
ជាតិ
Honda៖ លុយ​ពិតជា​សំខាន់ តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការរួមចំណែក​ពង្រឹង​ក្រុម​កម្ពុជា​
18, Nov 2018 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Keisuke Honda តាមរយៈ​បណ្តាញ​សង្គម Twitter ខ្លួន បាន​បង្ហោះ​វីដេអូ​របស់ខ្លួន ទាក់ទង​នឹង​ការ​ការរួមចំណែក​រប​ស់លោក​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ក្នុងនាម​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ដោយ​មិន​យក​កំរៃ​។​

 
​ជាមួយនឹង​ការ​បង្ហោះ​វីដេអូ​នោះ លោក Keisuke Honda ដែលជា​កីឡាករ​អាជីព​របស់​ក្លិប Melbourne Victory របស់​អូស្ត្រាលី​ផងដែរ​នោះ បានសរសេរថា លុយ​ពិតជា​សំខាន់ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការរួមចំណែក​របស់លោក​ក្នុងការ​ព​ង្រឹ​ក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។​
 
​លោក Honda បច្ចុប្បន្នកំពុង​ស្ថិតនៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នោះ  បានលើកឡើង​ក្នុង​ឃ្លី​ប​វីដេអូ​ថា នៅ​កម្ពុជា ពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​ស្ថានភាព​លំបាកលំបិន​នៅឡើយ​។  លោក​បាន​បន្ថែមថា​៖ «​តាមរយៈ​បាល់ទាត់ ខ្ញុំ​សង្ឃឹម​ផ្តល់​ភាព​ការ​ក្លាហាន​ខ្លះ​ដល់​ពួកគេ ក្នុងការ​ពង្រឹង​ជីវិត​រស់នៅ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ថាមពល​បន្ថែម​ខ្លះ​សម្រាប់​ការងារ​ថ្ងៃស្អែក​»​។​
 
​ជាមួយគ្នានេះ កីឡាករ​ជម្រើសជាតិ​ដ៏​ឆ្នើម​របស់​ជប៉ុន រំពឹងថា គម្រោង​របស់ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ក្លាយជា​ចំណែក​មួយ​ដែល​ជួយ​ដល់​កម្ពុជា​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com