ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ កម្ពុជា​មិនមែនជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ​អាវុធ​ឡើយ​
19, Nov 2018 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ពី​អង្គប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​ព័ត៌មាន​បរទេស​ដែល​ចុះផ្សាយ​ថា កម្ពុជា​កំពុង​ក្លាយជា​កន្លែង​ឈរជើង​របស់​កងទ័ព​ចិន។ មន្ត្រី​កម្ពុជា​ក៏បាន​អះអាង​ផងដែរ​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត (Fake News)​។​

 
​នៅ​ចំពោះមុខ​បណ្តា​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​ក្នុង​ជួ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន លើក​ជា​សំណួរ​មួយចំនួន​អំពី​រឿងនេះ​។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​កំពុង​ស្ថិត​ក្នុង​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី ទៅ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា​៖«​តើ​កម្ពុជា មានការ​ចាំបាច់​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​ឬទេ​? តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស​ដើម្បី​ច្បាំង​ជាមួយ​អ្នកណា​?»​។​

អត្ថបទទាក់ទង
​រដ្ឋមន្ត្រី​ព័ត៌មាន បាន​សរសេរ​សម្តី​រប​ស់​ប្រមុខ​រដ្ឋាភិបាល​ទៀតថា​៖«​ខ្ញុំ​មិន​ត្រូវការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា​ដូច​អតីតកាល​ទេ ហើយក៏​មិន​ត្រូវការ​ឲ្យ​កម្ពុជា ក្លាយជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ឡើយ​។ យើង​ចង់​ចងមិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​សាកលលោក​។ កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​»៕ 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com