អត្ថបទពាណិជ្ជកម្ម
សិក្ខាកាម​ជាង​៦០​នាក់ បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ផ្នែក​អាជីវកម្ម​និយាយ​ភាសា​អង់គ្លេស នៅ​CAM-ASEAN
19, Nov 2018 , 11:43 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៧ ខែ​វិ​ចិ្ឆ​កា​កន្លងមក វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានរៀបចំ​កម្មវិធី​ប​ញ្ច​ប់​វគ្គ​បណ្តុះបណ្តាល​មួយ​លើ​ផ្នែក​អាជីវកម្ម​ដោយនិយាយ​ភាសា​អង់គ្លេស​។ ក្នុង​កម្មវិធីសិក្សា​នេះ មាន​សិក្ខាកាម​ប្រមាណ​៦០​នាក់​។ វគ្គ​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម​ដោយនិយាយ​ភាសា​អង់គ្លេស​នេះ មាន​គ្រូបង្វឹក​ទាំង​ជនជាតិ​បរទេស និង​គ្រូ​ជនជាតិខ្មែរ ដែលមាន​ជំនាញ​ច្បាស់លាស់ និង​គោលការណ៍​ស្របតាម​ស្តង់ដារ​បស់​សាលា​។​
 
​វគ្គ​បណ្តុះបណ្តាល​មួយ​លើ​ផ្នែក​អាជីវកម្ម​ដោយនិយាយ​ភាសា​អង់គ្លេស បង្កើតឡើង​ក្នុង​បំណង​ចម្បង​ពង្រីក​ចំណេះដឹង​ផ្នែក​និយាយ​ភាសា​អង់គ្លេស​ក្នុង​ភាសា​អាជីវកម្ម​បន្ថែម​ទៅដល់​ម្ចាស់​អាជីវកម្ម  និង​សិស្ស និស្សិត ដែល​ចង់​មាន​ជំនាញ​ច្បាស់លាស់ និង​ត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស បែប​អា​ជីក​ម្ម​។​


 
​លោក ហ៊ុន ឆៃ​យ៉ា នាយក​ផ្នែក​បណ្តុះបណ្តាល​ជំនាញ និង​ភាសា នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-អាស៊ាន បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​បាន​បែង​ចែកជា​៣​ផ្នែក ដែល​រួមមាន​ការនិយាយ​ភាសា​ជា​សាធារណៈ​ក្នុងការ​ទំនាក់ទំនង​បាន​យ៉ាង​ប្រសិទ្ធភាព ការ​ស្តាប់​នៅពេល​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​បរទេស ឬ​ការធ្វើ​វិនិយោគ​ជាមួយ​បរទេស​ដោយ​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស និង​ការសរសេរ​របាយការណ៍ ឬ​ផ្នែក​រដ្ឋបាល​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​។ 

មាន​ហេតុផល​ចម្បង​មួយចំនួន​ដែល​ម្ចាស់​អាជីវកម្ម ក៏ដូចជា​សិស្ស និស្សិត គួរតែ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ ទី​១. គ្រូ​បណ្តុះបណ្តាល មាន​ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ​។ ទី​២. ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ជាមួយនឹង​រយៈពេល​សិក្សា​ខ្លី​។ ទី​៣. សាលា​មាន​ក្រុម​អ្នក​បណ្តុះ​បណ្តាញ​ដែល​ជំនាញ ហើយ​ការបណ្តុះបណ្តាល​គឺ​ផ្អែកទៅលើ​គោលដៅ និង​សេចក្តីត្រូវការ​របស់​សិ​ក្ខា​កាម​។​

សូមបញ្ជាក់ថា ​វគ្គ​បណ្តុះបណ្តាល​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​១ និង​ទី​២ ខែធ្នូ ខាងមុខនេះ​សម្រាប់​វគ្គ​ចុង​សប្តាហ៍ និង​វគ្គ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ខែធ្នូ តទៅ​។​

 
​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​វគ្គ​សិក្សា​ខ្លី​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ  www.cam-asean.com  ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក  www.facebook.com/camaseaninstitute/ ។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 0២៣ ៩៧៦ ៩៩៩ / 0៩៣ ៩00 ៥៨៥​។ វិទ្យាស្ថាន CAM-ASEAN មាន​អាសយដ្ឋាន នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com