ជាតិ
អត្ថបទពាណិជ្ជកម្ម
មិន​សាក​មិនដឹង​! ស៊ុប​ឆ្អឹងខ្នង​ចៀម​ពី​ម៉ុង​ហ្គោល​ដែល​ល្បី​ថា​ឆ្ងាញ់​បាន​មកដល់​កម្ពុជា​ហើយ​
19, Nov 2018 , 2:01 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ចៀម​នាំ​សំណាង ឬ Lucky Sheep ជា​ហាង​ស៊ុប​ឆ្អឹងខ្នង​ចៀម​ដែលមាន​ឈ្មោះ​ល្បីល្បាញ​នៅ​ទីក្រុង​ប៉េកាំង​នោះ ពេលនេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​។ Lucky Sheep ជា​ហាង​ស៊ុប​ខួរឆ្អឹង​ចៀម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​មាន​តែមួយ​សាខា​គត់​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺ​ស្ថិតនៅ​អគា​រព្រី​នស៍ ផ្លា​ស្សា ជាន់​ទី​២ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ជាប់​នឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។
 
​ក្រៅពី​ស៊ុប​ខួរឆ្អឹង​ចៀម ដែល​នាំចូល​ផ្ទាល់​ពី​ប្រទេស​ម៉ុង​ហ្គោល និង​ជា​ស៊ុប​ដែល​ពិសេស​ជាងគេ​ប្រចាំ​ហាង​ហើយ​នោះ Lucky Sheep ក៏មាន​បម្រើ​ជូន​អតិថិជន​នូវ​រសជាតិ​ទឹក​ស៊ុប​ដ៏​ច្រើន​សម្បូរបែប​ផងដែរ ដោយមាន​ទាំង​ទឹក​ស៊ុប​រសជាតិ​ធម្មតា និង​រសជាតិ​ហឹរ​កប់​សារី​ផងដែរ​។ ដូច្នេះ​អតិថិជន អាច​ជ្រើសរើស​រសជាតិ​ដែល​ខ្លួន​ចូលចិត្ត​បាន​តាម​តម្រូវការ​។ រីឯ​ផ្នែក​សាច់​វិញ ក្រៅពី​សាច់​ចៀម ក៏មាន​សាច់គោ​ដែល​នាំចូល​ពី​ប្រទេស​ណូ​វែ​ល​សេ​ឡង់ និង​ប្រភេទ​សាច់​ជាច្រើន​មុខ​ទៀត និង​ប្លែកៗ​ទៀតផង​។ កាន់តែ​ពិសេស​ទៀត​នោះ អតិថិជន​ខ្មែរ ដែល​អញ្ជើញ​មក​ទទួលទាន​ស៊ុប​នៅ Lucky Sheep នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ចំនួន ២០​ភាគរយ ភ្លាមៗ​តែម្តង​។​






 
​ដូច្នេះ​នៅចាំ​អី​ទៀត មក Lucky Sheep ឥឡូវនេះ ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ថ្មី មិន​ធ្លាប់មាន នោះ​គឺ​ភ្លក់​រសជាតិ​ស៊ុប​ឆ្អឹងខ្នង​ចៀម​ដ៏​ឈ្ងុយឆ្ងាញ់ បំភ្លេច​មិនបាន​តែម្តង​។ ឆ្ងាញ់ ឆ្ងាញ់​!!! មិនបាន​ភ្លក់ ពិតជា​មិនដឹង​នោះទេ​!!! 




 
Lucky Sheep ក៏​ទទួល​រៀបចំ​កម្មវិធី​ខួបកំណើត​សម្រាប់​អតិថិជន​ផងដែរ ហើយ​អតិថិជន​ទាំងអស់ ក៏​អាច​កក់​កន្លែង​ទុកជាមុន​នៅ Lucky Sheep សម្រាប់​ការទទួល​ស៊ុប ជួបជុំ​ក្រុមគ្រួសារ បងប្អូន និង​មិត្តភក្តិ​ផងដែរ ដោយ​ទូរ​សព្ទ​ទៅកាន់​លេខ 0៩០ ៣៦២ ៦៦៦ ៕ 























(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com