ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទៅលេង​មណ្ឌលគិរី ចូរ​កុំ​ភ្លេច​ទៅ​មើល​«​វាលស្មៅ​ពណ៌​មាស​»!
19, Nov 2018 , 4:29 pm        
រូបភាព
​មណ្ឌលគិរី​៖ ប្រសិនបើ ភ្ញៀវទេសចរ​មាន​គម្រោង​ទៅ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ចូរ​កុំ​ភ្លេច​ទៅ​ទស្សនា​ទិដ្ឋភាព​នា​តំបន់ «​វាលស្មៅ​ពណ៌​មាស​» ដែល​នៅ​សងខាង​ផ្លូវ​។ តំបន់​វាលស្មៅ​ពណ៌​មាស មាន​ទេសភាព​ស្រស់ស្អាត​គួរ​ជាទី​គយគន់ ដែល​ភ្ញៀវទេសចរ​អាច​ស្រូបខ្យល់​អាកាស និង​ទស្សនា​ព្រៃព្រឹក្សា​ដ៏​ស្រស់បំព្រង​នា​តំបន់​ភូមិភាគ​ឦសាន​នេះ​។ តំបន់​វាលស្មៅ​ពណ៌​មាស​នេះ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​



​លោកអ្នក​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ​នៃ​ខេត្តមណ្ឌលគិរី នឹងត្រូវ​ឆ្លងកាត់​តំបន់​ព្រៃ​ស្រល់​នេះ ដែលមាន​រមណីយដ្ឋាន​ទឹកធ្លាក់​មួយ​ឈ្មោះថា «​លែង​អង​លែង​ឃិន​»​។ ផ្លូវ​ឆ្ពោះ​រមណីយដ្ឋាន​ទឹកធ្លាក់​នោះ លោក​អ្នកនឹង​បានឃើញ​ទេសភាព​វាលស្មៅ​ពណ៌​មាស​នៅ​សងខាង​ផ្លូវ ដែល​បក់​រវិចៗ​តាម​ខ្យល់​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey និង​លោក អ៊ិន កាំ អ្នកសម្របសម្រួល​តំបន់​វាលស្មៅ​ពណ៌​មាស នៅ​ខេត្តមណ្ឌលគិរី​ដូចតទៅ​៖ 

 
 
​លោក អ៊ិន កាំ ជនជាតិដើម​ភាគតិច​ព្នង និង​ជា​អ្នកសម្របសម្រួល​សហគម​ន៍​នា​រមណីយដ្ឋាន​លែង​អង លែង​ឃិន ប្រាប់​ឲ្យ​ដឹងថា តំបន់​វាលស្មៅ​នេះ មាន​៣​ពណ៌​រួមមាន ពណ៌​បៃតង​, ពណ៌​មាស និង​ពណ៌​ខ្មៅ​។ វាលស្មៅ​នេះ ប្រែ​ពណ៌​ទៅតាម​រដូវ​កាល​ដោយមាន​ពណ៌​មាស ចាប់ពី​ខែ ៩ ដល់ ខែ​១១, ពណ៌​បៃតង ចាប់ពី​ខែ​៥ ដល់​ខែ​៦ និង​ពណ៌​ខ្មៅ ចាប់ពី​ខែ ១២ ដល់​ខែ​១​។​


​បើតាម​លោក អ៊ិន កាំ ទេសភាព​វាលស្មៅ​, ព្រៃឈើ និង​ទឹកធ្លាក់ ធ្វើ​ឲ្យ​តំបន់​មួយ​នេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ច្រើន​ផងដែរ​។ ចំណែក​អាកាសធាតុ​នៅក្នុង​តំបន់​នេះ​វិញ អាកាសធាតុ​ដែល​ត្រជាក់​បំផុត គឺ ១៨​អង្សា​សេ​។​

Tag:
 វាស្មៅមណ្ឌលគិរី
  ទេសចរណ៍
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com