រថយន្ត
អន្តរជាតិ
ប្រៀប​ធ្រៀ​ប​តម្លៃ​រថយន្ត​ទៅតាម​ប្រភេទ​នីមួយៗ​នៅ​២៤​ប្រទេស​លើ​ពិភពលោក​
19, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ទីផ្សារ Compare the Market ដ៏​ធំ​របស់​អង់គ្លេស បាន​សិក្សា​ប្រៀបធៀប​តម្លៃ​រថយន្ត​គ្រប់​ប្រភេទ​នៅ​២៤​ប្រទេស​លើ​ពិភពលោក​។ ការសិក្សា​នេះ បានកំណត់​យកតាម​តម្លៃ​រថយន្ត​គំរូ​ទៅតាម​ប្រភេទ​នីមួយៗ ដោយ​បូក​បញ្ចូល​ទាំង​ថ្លៃ​ពន្ធ ធានារ៉ាប់រង ពន្ធ​ផ្លូវ និង​តម្លៃ​ប្រេងសាំង​/​ឥន្ធនៈ​។​

 
​ប្រទេស​ដែល​ត្រូវបាន Compare the Market  យកទៅ​សិក្សា​រួមមាន អូស្ត្រាលី​, បែលហ្ស៊ិក​, ប្រេ​ស៊ី​ល​, កាណាដា​, ចិន​, បារាំង​, អាល្លឺម៉ង់​, ក្រិ​ក​, ឥណ្ឌា​, អៀរ​ឡង់​, អ៊ីតាលី​, ជប៉ុន​, ម៉ិ​ក​ស៊ិ​ក​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, ប៉ូឡូញ​, រូ​ម៉ា​នី​, រុស្ស៊ី​, អាហ្វ្រិក​ខាងត្បូង​, អេ​ស្ប៉ា​ញ​, អារ៉ាប់​រួម​អេ​មី​រ៉ា​ត​, អង់គ្លេស និង​អាមេរិក​។​
 
 ប្រភេទ​រថយន្ត City Car ដោយ​យក​តម្លៃ Fiat 500 ជា​មូលដ្ឋាន​៖
​ថោក​បំផុត​៖ ឥណ្ឌា (៥២៨៧​ដុល្លារ​), ប៉ូឡូញ (៧៣០០​ដុល្លារ​), រូ​ម៉ា​នី (៧៣៧០​ដុល្លារ​), នូ​វែ​ល​សេ​ឡង់ (៨៨៥៧​ដុល្លារ​), បែលហ្ស៊ិក (៩៣០៧​ដុល្លារ​)​។​
​ថ្លៃ​បំផុត​៖ ចិន (១៦១៥៣​ដុល្លារ​), ហូ​ឡង់ (១៣២៩៥​ដុល្លារ​), ជប៉ុន (១១២៧៩​ដុល្លារ​, ព័រ​ទុយ​ហ្គា​ល់ (១១២៣១​ដុល្លារ​), អ៊ីតាលី (១០៧០៦​ដុល្លារ​)​។​
 
​ប្រភេទ​រថយន្ត​ធុន​តូច (Small Car) ដោយ​តាម​តម្លៃ VW Golf ជា​មូលដ្ឋាន​៖
​ថោក​បំផុត​៖ ឥណ្ឌា (៥៤០៦​ដុល្លារ​), កាណាដា (៩៦៦៦​ដុល្លារ​), រូ​ម៉ា​នី (១០០៥២​ដុល្លារ​), ប៉ូឡូញ (១០២៩១​ដុល្លារ​), អូស្ត្រាលី (១១២៤០​ដុល្លារ​)​។​
 
​ថ្លៃ​បំផុត​៖ ព័រទុយហ្កាល់ (១៨១៩១​ដុល្លារ​), ហូ​ឡង់ (១៧៣១៩​ដុល្លារ​), អៀរ​ឡង់ (១៥៤០៩​ដុល្លារ​), អារ៉ាប់​រួម​អេ​មី​រ៉ា​ត (១៥២៨១​ដុល្លារ​), បែលហ្ស៊ិក (១៥១៣៥​ដុល្លារ​)​។​
 
​ប្រភេទ​រថយន្ត​លក្ខណៈ​គ្រួសារ (Large Family Car) ដោយ​ផ្អែក​តាម​តម្លៃ VW Passat៖
​ថោក​បំផុត​៖ ក្រិ​ក (១២៦២៣​ដុល្លារ​), កាណាដា (១២៧០៤​ដុល្លារ​), ម៉ិ​ក​ស៊ិ​ក (១២៨២០​ដុល្លារ​), ប៉ូឡូញ (១៣២៥១​ដុល្លារ​), អាមេរិក (១៤១៥៨​ដុល្លារ​)​។​
 
​ថ្លៃ​បំផុត​៖ ប្រេ​ស៊ី​ល (២៧៣៣៤​ដុល្លារ​), អាហ្វ្រិក​ខាងត្បូង (២៦០៣៣​ដុល្លារ​), ហូ​ឡង់ (២៥៩៥៣​ដុល្លារ​), ឥណ្ឌា (២៥៥៩៩​ដុល្លារ​), ព័រ​ទុយ​ហ្គា​ល់ (២៤៤០២​ដុល្លារ​)​។​
 
​ប្រភេទ​រថយន្ត SUV ដោយ​ផ្អែក​តាម​តម្លៃ​របស់ VW Tiguan៖
​ថោក​បំផុត​៖ រុស្ស៊ី (១២៨៨៧​ដុល្លារ​), ម៉ិ​ក​ស៊ិ​ក (១៣១១១​ដុល្លារ​), កាណាដា (១៣៩៤០​ដុល្លារ​), អាមេរិក (១៥០៩៨​ដុល្លារ​), រូ​ម៉ា​នី (១៥៤៧២​ដុល្លារ​)​។​
 
​ថ្លៃ​បំផុត​៖ ព័រ​ទុយ​ហ្គា​ល់ (២៤៤៧៥​ដុល្លារ​), ហូ​ឡង់ (២៤៣៩៧​ដុល្លារ​), ឥណ្ឌា (២៣៦៤៨​ដុល្លារ​), អាហ្វ្រិក​ខាងត្បូង (២២១០៦​ដុល្លារ​), បារាំង (២១៣៨១​ដុល្លារ​)​។​
 
​ប្រភេទ​រថយន្ត​ទំនើប (Luxury Car) ដោយ​ផ្អែក​តាម​តម្លៃ BMW 5 Series៖
​ថោក​បំផុត​៖ ម៉ិ​ក​ស៊ិ​ក (២៤៩១៦​ដុល្លារ​), រុស្ស៊ី (២៦៣៧២​ដុល្លារ​), កាណាដា (២៨៩១៨​ដុល្លារ​), អង់គ្លេស (២៨៩៨៧​ដុល្លារ​), អាមេរិក (៣០៥៩០​ដុល្លារ​)​។​
 
​ថ្លៃ​បំផុត​៖ ប្រេ​ស៊ី​ល (៥១៤៧០​ដុល្លារ​), ឥណ្ឌា (៤៥០៧៨​ដុល្លារ​), ក្រិ​ក (៤៤៩៥១​ដុល្លារ​), អូស្ត្រាលី (៤៤៤១៣​ដុល្លារ​), នូ​វែ​ល​សេ​ឡង់ (៤០៧៣៣​ដុល្លារ​)​។​
 
​ប្រភេទ​រថយន្ត​កីឡា (Sports Car) ដោយ​ផ្អែក​តាម​តម្លៃ Porsche 911៖
​ថោក​បំផុត​៖ កាណាដា (៤៧២៩៤​ដុល្លារ​), ម៉ិ​ក​ស៊ិ​ក (៤៩៨៤៦​ដុល្លារ​), អាមេរិក (៥២២៧៣​ដុល្លារ​), អៀរ​ឡង់ (៥៥៥៥៧​ដុល្លារ​), អារ៉ាប់​រួម​អេ​មី​រ៉ា​ត (៥៨៨៣៨​ដុល្លារ​)​។​
 
​ថ្លៃ​បំផុត​៖ ឥណ្ឌា (១២៣៥៧៦​ដុល្លារ​), ចិន (១១៨៨១០​ដុល្លារ​), អូស្ត្រាលី (១០២៤៧០​ដុល្លារ​), ក្រិ​ក (៩៥៩៦៧​ដុល្លារ​), ហូ​ឡង់ (៨៣២១០​ដុល្លារ​)៕


 

© រក្សាសិទ្ធិដោយ thmeythmey.com