ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ឧទ្ធម្ភាគចក្រ​ទំនើប​ពីរ​គ្រឿង​របស់​រុស្ស៊ី មក​ហោះ​ឲ្យ​ទ័ព​ខ្មែរ​មើល មិនមែន​មក​លក់​ទេ​
19, Nov 2018 , 11:39 pm        
រូបភាព
រូប ថតបន្តពីវីដេអូរបស់សារព័ត៌មានដើមអំពិល
រូប ថតបន្តពីវីដេអូរបស់សារព័ត៌មានដើមអំពិល
ដោយ: ថ្មីៗ
​ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប​ពីរ​គ្រឿង​របស់​រុស្សី បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិ​ចិ្ឆ​កា ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ នឹង​ហោះ​បង្ហាញ​ពី​គុណភាព​របស់ខ្លួន ឲ្យ​កងទ័ព​កម្ពុជា​មើល នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​។


 
​លោក ឈុំ សុជាត បន្តថា សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹងចូលរួម​ធ្វើជា​អធិបតី​និង​ទស្សនាការ​ហោះហើរ​នេះ​ផងដែរ​។ លោក បន្ថែមថា រុស្ស៊ី គ្រាន់តែ​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ មក​ឲ្យ​កងទ័ព​ខ្មែរ​មើល​ប៉ុណ្ណោះ តែ​រដ្ឋាភិបាល គ្មាន​បំណង​ទិញ​នោះទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់ដឹង​តម្លៃ​ធ្វើ​អី បើ​យើង​មិន​ទិញ​ផង​ហ្នឹង​»​។​
 
​បើតាម​អ្នកនាំពាក្យ​ខាងលើ ឧទ្ធម្ភាគចក្រ​ទាំងពីរ​នេះ គឺ​ប្រភេទ Mi-171A2 និង Ansat៕ 

Tag:
 ឧទ្ធម្ភាគចក្រ​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com