ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គង់ សភា លាងចាន និង​ចិតបន្លែ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​សកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស​
20, Nov 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ មួយឆ្នាំ​ហើយ ដែល​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ខំប្រឹង​ធ្វើ​ចលនានយោបាយ​ក្រៅប្រទេស​ជាមួយ​លោក សម រង្ស៊ី អតីត​ថ្នាក់ដឹកនាំ​គណបក្ស ក្រោយពី​តុលាការ​សម្រេច​រំលាយ​បក្ស កាលពី​ឆ្នាំមុន​។ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ ដែល​នៅក្នុង​ប្រទេស​កម្ពុជា រស់នៅ​ដោយ​ភាព​ស្ងប់ស្ងៀម ដោយសារតែ​ជាប់​បម្រាម​នយោបាយ​៥​ឆ្នាំ​របស់​តុលាការ ខណៈ​មន្ត្រី​ខ្លះទៀត​នៅក្រៅ​ប្រទេស បន្តសកម្មភាព​នយោបាយ​ការបរទេស​ជាមួយ​ប្រទេស​នានា ដើម្បី​សុំ​អន្តរាគមន៍​រឿង​នយោបាយ​នៅ​កម្ពុជា​។​

 
​ងាក​មក​និយាយ​ពី​សកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស​នេះ លោក គង់ សភា ដែលជា​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​មួយរូប បាន​បន្តសកម្មភាព​ន​យោ​បាយ​យ៉ាង​ពុះពោរ​ផងដែរ ។ ប៉ុន្តែ​ដើម្បី​អាចឈរជើង​តស៊ូ​នយោបាយ​នៅក្រៅ​ប្រទេស​បាន លោក គង់ សភា ត្រូវ​រក​ការងារ​ធ្វើ​ក្រៅ​ម៉ោង​នយោបាយ​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លួន​។ ការងារ​ដែល​លោក គង់ សភា កំពុង​ធ្វើ​នោះ គឺជា​ការងារ​លាងចាន និង​ចិតបន្លែ នៅក្នុង​ហាង​ខ្មែរ​មួយ នៃ​ប្រទេស​កាណាដា​។​
 
​ជា​បន្ត​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក គង់ សភា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចតទៅ​៖




 
​មូលហេតុ​ដែល​លោក គង់ សភា ត្រូវធ្វើ​ការបន្ថែម​នេះ ដោយសារតែ​លោក គ្មាន​ចំណូល ឬ​ថវិកា​អ្វី សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នៅក្រៅ​ប្រទេស​ឡើយ ក្រោយពី​គណបក្ស​ខ្លួន​ត្រូវបាន​តុលាការ​រំលាយ​នេះ​។ ដូច្នេះ​ដើម្បី​អាច​យក​ចំណូល​បាន សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​បង់ថ្លៃ​ជួល​ផ្ទះ​តម្លៃ ៧៥០​ដុល្លារ​កាណាដា (​ជាង​៥០០​ដុល្លារ​) ក្នុង​មួយខែ​នោះ លោក គង់ សភា ត្រូវ​ធ្វើការ​រយៈពេល​៣០​ម៉ោង ក្នុង​មួយ​សប្ដាហ៍ ដោយ​ក្នុង​មួយ​ម៉ោង​អាច​រក​១២​ដុល្លារ​កាណាដា​។​
 
​ក្រៅពី​រូបលោក ក៏មាន​កូនប្រុស​លោក​ម្នា​ក់ទៀត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​កាណាដា ជួយ​ធ្វើការ​ក្រៅ​ម៉ោង​សិក្សា ដើម្បី​រក​ចំណូល​ផ្គួប​ផ្សំគ្នា សម្រាប់​ទប់ទល់​ការចំណាយ​ផ្សេងៗ​ផង​៕



Tag:
 គង់ សភា​
  សម រង្ស៊ី
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com