អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បញ្ចាក់​ពី​មហិច្ឆតា​ក៏​សាង​យីហោ​ថ្មី ក្រោយ​ដូរ​ឈ្មោះ​សាលា
19, Nov 2018 , 5:49 pm        
រូបភាព
​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ដែលជា​គ្រឹះស្ថាន​អប់រំ​មួយ​ដ៏​ល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា បានចេញ​សេចក្ដីប្រកាស ស្ដីពី​ការផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា «​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​) »​វិញ​។  សេចក្ដីសម្រេច​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​កិត្តិយស លោក អ៊ាង សុផល្លែត ស្វាមី​របស់លោក​ស្រី  ជា សុ​ផាក​ន្នី ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​តែមួយគត់ នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ទាំង​៣​សាលា រួមទាំង​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។
 
​ចាប់តាំងពី​ពេលដែល​លោកស្រី​ប្រធាន​បានទទួល​សិទ្ធិ​ពេញលេញ លើ​ការគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​នេះ ក្រុមប្រឹក្សាភិបាល​របស់​សាលា​យល់ឃើញថា ការផ្លាស់ប្ដូរ​យីហោ​សាលា គឺជា​ប្រការ​ចាំបាច់ ក្នុងការ​ពាំនាំ​នូវ​កម្លាំង និង​ថាមពល​ថ្មី ឆ្ពោះទៅកាន់​ដំណាក់កាល​បន្ទាប់ នៅក្នុង​វិថី​នេះ​។ 
 
​បន្ទាប់ពី​ការប្រឹក្សា​យោបល់​អស់​រយៈពេល​យ៉ាងយូរ​មក ក្រុមប្រឹក្សាភិបាល បានសម្រេច​ជ្រើស​យកឈ្មោះ «​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​)» វិញ ដែលជា​ឈ្មោះ​ដ៏​សក្តិសម ចំពោះ​អត្តសញ្ញាណ នៃ​សារ​អប់រំ​របស់​សាលា​។ រីឯ សាកលវិទ្យាល័យ នឹងត្រូវ​ប្ដូរ​ទៅជា «​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​)» ជំនួស​វិញ​។​


 
​សាលា​នៅតែ​បន្ត ផ្ដល់នូវ​កម្មវិធី​អប់រំ​ពីរ​ភាសា​ដដែល ដោយ​សិស្ស​អាច​សិក្សា​ទាំង​កម្មវិធីសិក្សា​ខ្មែរ និង​អន្តរជាតិ​។ ចំពោះ​សិស្ស​ថ្នាក់​អន្តរជាតិ ពួកគាត់​ត្រូវ​ប្រឡង​តេស្ដ​ខេ​ម​ប្រ៊ី​ជ        ខណៈ​សិស្ស​ដែល​សិក្សា​ក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ ត្រូវ​សិក្សា​តាម​កម្មវិធីសិក្សា​ដូច​សាលា​រដ្ឋ​។ 
 
​ភ័ស្តុតាង​នៃ​ការបន្ត​មហិច្ឆតា ត្រូវបាន​ស្ដែងចេញ​ឡើង​យ៉ាងច្បាស់ ជាមួយនឹង​ការប្រកាស សាខា​ថ្មី ដែល​ទើបបាន​ឆ្លង​ផុត​ដំណាក់កាល​បឋម នៃ​ការរៀបចំ​ផែនការ​។ សាលា នឹង​ផ្ដល់ឱកាស​បន្ថែមទៀត ដល់​សិស្សានុសិស្ស ដើម្បី​ទាញយក​ជា​ប្រយោជន៍ ពី​ការអប់រំ​ដ៏​អស្ចារ្យ​ដែល​សាលា​ផ្ដល់ជូន​។ 
 
​ដូច​សព្វដង ការផ្ដោត​សំខាន់​ទៅលើ​រចនាសម្ព័ន្ធ​គ្រប់គ្រង​សាលា នឹង​បន្ត​ផ្ដល់នូវ​ឧត្តមភាព នៃ​ការអប់រំ​ដល់​សិស្សានុសិស្ស នៅក្នុង​បរិស្ថាន​អប់រំ​ដែលមាន​សុវត្ថិភាព និង​ភាព​រីករាយ ស្របទៅនឹង​កិត្តិនាម​របស់​សាលា​ផងដែរ​។ សាលា នឹង​បន្ត​ប្ដេជ្ញា​បម្រើ​ដល់​ការងារ​សប្បុរសធម៌ ទន្ទឹមនឹង​ការជួយ​ដល់​សហគមន៍ ក្នុង​តំបន់ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕









(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com