ជាតិ
សេដ្ឋកិច្ច
ដេប៉ូ​លក់​ប្រេង​មួយកន្លែង​ទៀត ត្រូវ​ប្ដឹងទៅ​តុលាការ​
19, Nov 2018 , 5:54 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល បាន​រកឃើញ​ដេប៉ូ​ប្រេង​មួយកន្លែង​នៅ​ខណ្ឌមានជ័យ ប្រព្រឹត្ត​កំហុស​លើក​ទី​២ និង​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល នៅលើ​ទំព័រ​ហ្វេ​ស​របស់ខ្លួន នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​។​



​ការបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​កាំកុងត្រូល នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​ចំនួន​៣​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​រកឃើញថា​ដេប៉ូ​តេ​លា អ័​រ​គី​ដេ ៩៩៩៩ បន្ត​ប្រព្រឹត្ត​កំហុស លក់​មិន​គ្រប់​លីត្រ ជាថ្មី​ម្ដងទៀត​។ 
 
​កាំកុងត្រូល​បញ្ជាក់ថា ស្ថាប័ន​ខ្លួន​បាន​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ​ចំពោះ​ករណី​ដេប៉ូ ខាងលើនេះ​៕



​រូបពីកាំកុងត្រូល

Tag:
 កាំកុងត្រូល
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com