ជាតិ
សង្គមជាតិ
ឧទ្ធម្ភាគចក្រ​ទំនើប​ពីរ​គ្រឿង​របស់​រុស្ស៊ី ហោះ​បង្ហាញ​សមត្ថភាព​ឲ្យ​ទ័ព​ខ្មែរ​មើល
20, Nov 2018 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨​នេះ ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប​ពីរ​គ្រឿង​របស់​រុស្សី បាន​ហោះ​បង្ហាញ​ពី​គុណភាព​របស់ខ្លួន ឲ្យ​កងទ័ព​កម្ពុជា​មើល នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​។ ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ បាន​មកដល់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​។


 
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចូលរួម​ធ្វើជា​អធិបតី​និង​ទស្សនា​ការហោះហើរ​នេះ​ផងដែរ​។ លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រុស្ស៊ី គ្រាន់តែ​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ មក​ឲ្យ​កងទ័ព​ខ្មែរ​មើល​ប៉ុណ្ណោះ តែ​រដ្ឋាភិបាល គ្មាន​បំណង​ទិញ​នោះទេ​។ 












 
​ឧទ្ធម្ភាគចក្រ​ទាំងពីរ​នេះ គឺ​ប្រភេទ Mi-171A2 និង Ansat៕ 

Tag:
 ឧទ្ធម្ភាគចក្រ​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com