កីឡាអន្តរជាតិ
អន្តរជាតិ
អតីត CEO របស់ Juventus ទៅ​ចិន​រក​តំណែង​ថ្មី​ជាមួយ​ម្ចាស់​ក្លិប Inter
20, Nov 2018 , 7:19 pm        
រូបភាព
​អតីត​នាយក​ប្រតិបត្តិ​ក្លិប Juventus លោក Giuseppe Marotta បានធ្វើ​ដំណើរ​ទៅ​ចិន​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ក្លិប Inter Milan ដែលជា​អ្នកជំនួញ​ចិន សម្រាប់​តំណែង​ថ្មី​របស់លោក​នៅ​ក្លិប​ក្នុង​ក្របខណ្ឌ Serie A នេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ព​ត៌មាន​អ៊ីតាលី​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​។​


 
Marotta បាន​ចាក​ចេញពី Juventus ក្នុងនាម​ជា CEO កាលពី​ដើមខែ​នេះ​បន្ទាប់ពី​រួមរស់​រយៈពេល​៧​ឆ្នាំ​ជាមួយនឹង​ជោគជ័យ​យ៉ាង​ខ្លាំងក្លា​។ ក្រោយ​ការចាកចេញ នៅពេលនេះ​លោក​កំពុង​ទាក់ទង​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លិប​គូប្រជែង​ធំ​របស់​សេះបង្កង់ គឺ Inter Milan​។​
 
​យោងតាម​កាសែត Corriere della Sera និង Gazzetta dello Sport ឲ្យ​ដឹងថា Marotta កំពុង​ស្ថិតនៅ​ក្រុង Nanjing ប្រទេស​ចិន ដើម្បី​ជួប​ជាមួយ​ម្ចាស់​ក្លិប Suning នៃ​លី​គ​កំពូល​ចិន លោក Zhang Jindong និង​កូនប្រុស រូ​ម​ទាំង​ប្រធាន​ក្លិប Inter លោក Steven Zhang ដើម្បី​ពិភាក្សា​អំពី​តួនាទី​នា​របស់លោក​នៅក្នុង​ក្លិប​នេះ​។​
 
​កាសែត​ទាំងពីរ​រាយការណ៍​ទៀតថា Marotta ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តំណែង​នាពេល​អនាគត​របស់លោក​នឹង​ខុសពី​លោក Piero Ausilio ដែលជា​នាយក​ផ្នែក​កីឡា​របស់​ក្លិប Inter​។​
 
​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​រំពឹងថា នឹង​រួចរាល់​មុនពេល Inter Milan ធ្វើដំណើរ​ទៅ​ជួប Juventus នៅ​ថ្ងៃទី​៧ ខែធ្នូ ក្នុងជំនួប​ក្របខណ្ឌ​អ៊ីតាលី Serie A៕
 

Tag:
 បាល់ទាត់​
  Giuseppe Marotta
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com