អត្ថបទពាណិជ្ជកម្ម
និស្សិតអាហារូបករណ៍ជីប ម៉ុង បានធ្វើទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅបណ្តារោងចក្ររបស់ក្រុមហ៊ុន
× កាលពីថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រុមនិស្សិតអាហារូបករណ៍ជីប ម៉ុង ជំនាន់ទី១ បានធ្វើទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅតាមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ របស់ក្រុមហ៊ុន ជីប ម៉ុង។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកម្មវិធី Enrichment Program របស់អាហារូបករណ៍ជីប ម៉ុង ដែលក្នុងនោះ ក្រុមនិស្សិតអាហារូបករណ៍ មានឱកាសចុះធ្វើទស្សនកិច្ចសិក្សាផ្ទាល់ នៅតាមបណ្តារោងចក្រនានារបស់ ក្រុមហ៊ុន ជីប ម៉ុង ដើម្បីស្គាល់ពីផលិតផលក្នុងស្រុក និងគុណភាពផលិតផលទាំងនោះ ក៏ដូចជាបានឃើញសង្វាក់ផលិតកម្ម ផ្ទាល់របស់រោងចក្រផងដែរ។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ បាននាំនិស្សិតអាហារូបករណ៍ ទៅដល់រោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រោងចក្រផលិតក្បឿង និងទុយោរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ព្រមទាំងរោងចក្រផលិតស៊ីម៉ងត៍អូដ្ឋ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលស្ថិតក្នុងខេត្តកំពត។
នៅព្រឹកថ្ងៃទី២នៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតអាហារូបករណ៍ជីប ម៉ុង ព្រមទាំងបុគ្គលិក និងនិស្សិតអាហារូបករណ៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងខេត្តកំពត បានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ជាមួយនឹងមន្ទីរបរិស្ថានខេត្តកំពត អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សមកពីសាលានានាក្នុងខេត្ត។
កញ្ញា សៀក ប៉ និស្សិតអាហារូបករណ៍ ជីប ម៉ុង បានថ្លែងថា រូបនាងពិតជាសប្បាយរីករាយណាស់ ដែលមានមានឱកាសស្វែងយល់ពីសង្វាក់ផលិតកម្មផ្ទាល់ក្នុងរោងចក្រ បន្ថែមពីលើការសិក្សាទ្រឹស្តីនៅសាលាហើយនោះ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃនេះ បានធ្វើឲ្យកញ្ញា សៀក ប៉ បានស្គាល់សិស្សអាហារូបករណ៍ដទៃទៀត ហើយមានឱកាសចូលរូមការងារសង្គមផងដែរ។ កញ្ញា សៀក ប៉ បញ្ជាក់បន្ថែមដូច្នេះថា៖«ជាក់ស្តែងក្នុងថ្ងៃនេះ យើងបានចូលរួមប្រារព្ធទិវាបរិស្ថានជាតិ នៅក្នុងក្រុងកំពត ដែលនេះជាកិច្ចការសង្គមដ៏ប្រពៃមួយដែលយុវជនកម្ពុជាគួរតែចូលរួម»។
គួរបញ្ជាក់ថា បេក្ខជនជាប់អាហារូបករណ៍ ជីប ម៉ុង ឆ្នាំ២០១៨ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com