អត្ថបទពាណិជ្ជកម្ម
កម្មវិធីពិសេស ពី«នាឡិ» ជាវនំខ្មែរអស់៤ម៉ឺនរៀល នឹងទទួលបានអាវយឺតមួយភ្លាម
× ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ សិប្បកម្ម«នាឡិ» ដែលផលិតនំប្រពៃណីជាតិខ្មែរ នឹងផ្តល់ជូនអតិថិជនទាំងអស់ នូវកម្មវិធីពិសេស ដោយលោកអ្នកគ្រាន់តែចំណាយត្រឹមតែ៤០០០០៛ រាល់ការទិញនំ ឬកម្ម៉ង់នំភ្លាម នោះនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម។ កម្មវិធីពិសេសមួយនេះ ចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
«នាឡិ» គឺជាសិប្បកម្ម ដែលផលិតនំខ្មែរជាច្រើនប្រភេទ ស្របតាមស្តង់ដារ។ នាឡិបានផលិត និងកែច្នែនំខ្មែរបែបបុរាណប្រមាណជាង៦០ប្រភេទ និងផលិតនំប្រមាណ៦០០០នំក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន។ ជាពិសេស នំដែលផលិតចេញពីសិប្បកម្ម«នាឡិ» កំពុងត្រូវបានប្រើប្រាស់ នៅតាមបណ្តាកម្មវិធីសំខាន់ៗនានាផងដែរ ដូចជាពិធីអាពាហ៌ពិពាហ៌ និងពិធីបុណ្យទាននានា និងមានផ្គត់ផ្គង់ទៅតាមបណ្តាហាង និងភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញផងដែរ។
មិនពិបាកក្នុងការរកនំខ្មែរ ដើម្បីរៀបចំកម្មវិធីនីមួយៗឡើយ។ «នាឡិ» មានសេវាកម្ម និងផ្គត់ផ្គង់នំជាច្រើននៅក្នុងកម្មវិធីដូចជា៖
១. នំខ្មែរ សម្រាប់កម្មវិធីសិក្ខាសាលាឬ ប្រជុំ។
២. នំខ្មែរសម្រាប់កម្មវិធីសែនព្រេងផ្សេងៗ
៣. នំខ្មែរ សម្រាប់ខ្ចប់ជាកាដូអនុស្សាវរីយ៍។
៤. នំខ្មែរ សម្រាប់អាពាហ៍ពិពាហ៍។
៥. នំខ្មែរ សម្រាប់កម្មវិធីបុណ្យទានផ្សេងៗ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរសព្ទ ០៧០ ៩៨៥៧៥៨ / ០៧៧ ២៦២៦១៥/ ០២៣ ៩៨៥៧៥៨៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com