អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ​សាប៊ូ Ora ១០០​កេស ជូន​ក្រុម​កីឡាករ​ទូក​«​ង​»
20, Nov 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​សាប៊ូ Ora ១០០​កេស ជូន​ដល់​កីឡាករ​ទូក​«​ង​»​កម្ពុជា ចំនួន​១០៤​ទូក កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ កម្មវិធី​ប្រគល់​កញ្ចប់​ឧបត្ថម្ភ​នេះ  រៀបចំឡើង​នៅ​សួនច្បារ​ច្រមុះជ្រូក ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ក៏មាន​ការចូលរួម​ពី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​ផងដែរ​។​
 
​លោក លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង ថ្លែង​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន តែងតែ​ឧបត្ថម្ភ​ដល់​កីឡាករ​ទូក​«​ង​»​កម្ពុជា​។ «​ខ្ញុំ​ស​ង្ឈឹ​ម​ថា វិភាគទាន​នេះ អាចជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ របស់​បងប្អូន​ក្នុងពេល​ប្រកួត និង​ក្រោយពេល​សម្រាក់​ពី​ការប្រណាំង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក  លាង ឃុន​។​


 
​ក្រៅពី​ឧបត្ថម្ភ​សាប៊ូ Ora សម្រាប់​បោកគក់​សំលៀកបំពាក់ ក្រុមហ៊ុន ជីប ម៉ុង ក៏បាន​ឧបត្ថម្ភ​ប្រេងឆា Healthy CHEF ដល់​ក្រុមកីឡា​ទូក​«​ង​»​ផងដែរ​។  
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ក៏បាន​ដាក់តាំង​លក់​ផលិតផល​សាប៊ូ Ora ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​កោះ​ពេជ្រ​ចំនួន​បី​ថ្ងៃ​។ រាល់​ការទិញ​ផលិតផល នឹងមាន​ឆ្នោត​ផ្សងសំណាង​ឈ្នះ​រង្វាន់​ផងដែរ​៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com