កីឡាជាតិ
ជាតិ
កម្ពុជាឈ្នះឡាវ ៣-១ ដែលជាជ័យជម្នះដំបូងក្រោមការដឹកនាំ​របស់ Keisuke Honda
20, Nov 2018 , 8:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឈ្នះ​ឡាវ ៣-១ សម្រាប់​ការប្រកួត​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នេះជាជ័យ​ជម្នះ​លើក​ដំបូង​ក្រោម​ការដឹកនាំផ្ទាល់ និងមិនផ្ទាល់របស់អ្នក​ចាត់ការទូទៅជប៉ុន Keisuke Honda។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមិនបានពិន្ទុគ្រប់គ្រាន់ក្នុងការឈាន​ទៅវគ្គ​បន្ត​ឡើយ ដោយសារមីយ៉ាន់ម៉ា និង​វៀតណាម បញ្ចប់ការប្រកួត​ដោយគ្មាន​ការស៊ុត​បាល់បញ្ចូលទី ដើម្បីទទួលបានពិន្ទុ​សរុប​៧រៀងៗខ្លួន។​

 
​នៅ​នាទី​១៨ ខ្សែការពារ សាត រ៉​ស៊ី​ប បាន​បញ្ជូន​បាល់​ទៅ​ឲ្យ ចាន់ វឌ្ឍនាកា តែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​។ បន្ទាប់មក អ្នកចាំទី​ឡាវ Saymonolinh Paseuth បានធ្វើ​ឲ្យ សារ៉េត គ្រី​យ៉ា ដួល​នៅ​តំបន់​គ្រោះថ្នាក់ ហើយ ប្រាក់ មុនី​ឧ​ត្ត​ម បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ជួយ​ឲ្យ​កម្ពុជា​នាំមុខ ២-០ នៅ​នាទី​៣៦​។​

នៅនាទី៧៦ Somxay Keohanam វាយ​បក​បាន​១គ្រាប់សម្រាប់ក្រុមឡាវ ប៉ុន្តែមួយនាទីក្រោយមក កែវ សុខផេង បន្ថែម​បាន​១គ្រាប់ទៀតសម្រាប់ម្ចាស់ផ្ទះ។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមិនអាចឈានទៅវគ្គ​បន្តឡើយ ដោយសារតែ​មីយ៉ាន់ម៉ា និងវៀតណាម បានបញ្ចប់ការប្រកួត​ដោយគ្មាន​ការស៊ុត​បាល់បញ្ចូលទី។ កម្ពុជានៅ​សល់ជំនួប​ចុងក្រោយនៅទឹក​ដីវៀតណាម នាថ្ងៃទី​២៤ ខែវិច្ឆិកា។
 
​ជម្រើស​១១​នាក់​ដំបូង​កម្ពុជា​៖ អ៊ុំ វិចិត្រ (​អ្នកចាំទី​), សាត រ៉​ស៊ី​ប​, ហុង ផេង (សរ ពិសិដ្ឋ)​, សារ៉េត គ្រី​យ៉ា​ (ឆេង ម៉េង), សឿ​យ វិសាល​, សុះ ស៊ូ​ហា​ណា​, អូន ច័ន្ទ​ប៉ូ​លីន (គួច ដានី)​, គួច សុគ​ម្ភៈ​, កែវ សុខ​ផេង​, ប្រាក់ មុនី​ឧ​ត្ត​ម​, ចាន់ វឌ្ឍនាកា​។​
 
​ជម្រើស​១១​នាក់​ដំបូង​ឡាវ​៖ Saymanolinh Paseuth (​អ្នកចាំទី​), Vanna Bounlovongsa, Thinnakone Vongsa, Lathsay Lounlasy, Aphixay Thanakhanty, Phithack Kongmathilath, Kaharn Phetsivilay, Thotnilath Sibounhuang, Phatthana Phommathep, Phouthone Innalay, Somxay Keohanam៕





Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com