ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​អ្នកជំងឺ​មហារីក​គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​
21, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកមាន​ជំងឺមហារីក ប្រហែលជា​ត្រូវ ញ៉ាំ​អាហារ​ពិសេស ខុសពី​មនុស្ស​ធម្មតា​បន្តិច​។​



​ជ្រើស​អាហារ ដែលមាន​សុខភាព​ល្អ​
 
​នៅពេលដែល​អ្នក កំពុង​ត្រូវតែ​ព្យាបាល ជំងឺមហារីក វា​ជាការ​សំខាន់​ណាស់ ក្នុងការ​ជ្រើសរើស​រប​ប​អាហារ ដើម្បី​ជៀសវាង​ចំណី​ណា ដែល​ច្រើន​តែមាន សារធាតុចិញ្ចឹម​តិច​។​
 
​ផ្ទុយទៅវិញ អ្នក​គួរ​ផ្តោតអារម្មណ៍​ទៅលើ ការបរិភោគ​របប​អាហារ ដែលមាន​តុល្យភាព ដូចជា ៖
 
• នំប៉័ង ដែល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​
• ទទួលទាន​ទឹក​ផ្លែឈើ ឬ​ទឹក​បន្លែ​សុទ្ធ ១០០ ភាគរយ ដែល​បានសម្លាប់​មេរោគ​បាន​ត្រឹមត្រូវ ព្រោះ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ​
• ក្នុង​មួយ​សប្តាហ៍ គួរ​មាន ២ ឬ ៣ ថ្ងៃ ដែល​អ្នក​គួរ​បរិភោគ អាហារ​ដែល​គ្មាន​ជាតិ​សាច់​
• បរិភោគ​សាឡាដ និង​បន្លែ​ពណ៌​បៃតង ជាមួយ​អាហារ​ពេល​ល្ងាច ជា​រៀងរាល់ថ្ងៃ​
• ញុំ​ា​អាហារ​ណា ដែលមាន​ជាតិ​ស្ករ​តិចតួច​
• ជ្រើស​យក​សាច់​ដែល​គ្មាន​ខ្លាញ់ និង​ត្រី​ឲ្យ​បាន​ញឹកញាប់ ជាជាង​សាច់​ក្រហម និង​សាច់​កែច្នៃ​
• ព្យាយាម​បរិភោគ​អាហារ​ឲ្យ​បាន​ច្រើន ទោះបីជា​អ្នក​មិន​ឃ្លាន​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com