សេដ្ឋកិច្ច
អន្តរជាតិ
វៀតណាម ជាទិសដៅសម្រាប់វិនិយោគិនបរទេស
× ប្រទេសវៀតណាមានលក្ខណៈល្អ ក្នុងការទាក់ទាញវិនិយោគិនបរទេស សម្រាប់ការវិនិយោគ ក្នុងចំណោមប្រទេសទាក់ទាញ់ចំនួន៥។ នេះបើយោងតាមការស្ទង់មតិរបស់ PricewaterhouseCoopers (PWC)។
ការស្ទង់មតិទៅលើវិនិយោគិនចំនួន ១,១៨៩ ក្នុងកិច្ចប្រជុំ (APEC) បានបង្ហាញថា មានប្រទេសចំនួន៥ ដែលមានភាពទាក់ទាញដល់វិនិយោគិនបរទេស។ ក្នុងនោះមានប្រទេស វៀតណាម, ចិន, សហរដ្ឋអាមេរិក,អូស្ត្រាលី, ប្រទេសថៃ។
ការស្ទង់មតិនោះបង្ហាញទៀតថា វិនិយោគិនប្រមាណ៥១ ភាគរយ ថានឹងពង្រីកទំហំវិនិយោគរបស់ខ្លួនក្នុងឆ្នាំ២០១៩ បើធៀបទៅនឹងឆ្នាំ២០១៦ មានការកើនឡើងចំនួន៤៣ ភាគរយ។
កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅក្នុងប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) បានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ។ នេះជាដំបូងបង្អស់កើតឡើងនៅក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំកំពូលដែលមានអាយុកាលជិត៣០ឆ្នាំមកនេះ៕
Tag:
អន្តរជាតិ
សេដ្ឋកិច្ច
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com