ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ព្រឹក​ឡើង​ធ្វើ​ឲ្យ​បាន​រឿង​៤​នេះ អ្នកនឹង​មិន​ងាយ​ធាត់​ឡើយ​
19, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ health.com.kh នឹង​បង្ហាញ​អ្នក​ពី​រឿង​ទាំង​៤​ដែល​ធ្វើ​ឲ្យ​អ្នក​អាចមាន​រាង​ស្អាត​ប្រសិនជា​អ្នក​អាច​ធ្វើបាន​ក្នុងពេល​ព្រឹក​។  



តើ​មាន​អ្វី​ខ្លះទៅ​?
 
​អ្នក​អាច​ញ៉ាំ​ទឹក​លាយ​ជាមួយ​អំបិល​បន្តិច​ក្នុងពេល​ព្រឹក​បាន ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ថែមទាំង​អាចធ្វើ​ឲ្យ​ទម្ងន់​អ្នក​មិន​ឡើង​ទៀតផង​។ ជាពិសេស វា​អាចធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ផងដែរ​។​
 
​អ្នក​អាច​ពិសារ​ពុ​ទ្ធ្រា​ក្រហម​ដែល​ក្រៀម​ចំនួន​១២​គ្រាប់​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះ​វា​អាចជួយ​ការពារ​សក់​អ្នក​មិន​ឲ្យ​ជ្រុះ ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​ពណ៌​ស៊ី​ជំ​ពូ​ល​ផងដែរ​។​
 
​ចេក​ក៏​អ្នក​គួរតែ​បរិភោគ​ពេលព្រឹក​ដែរ ព្រោះ​វា​មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ធាត់​ឡើយ ព្រោះ​ជាតិពុល​ក្នុង​រាងកាយ​អ្នក​បាន​បញ្ចេញ​មក​ក្រៅ​អស់​។​
 
​អ្នក​ក៏​អាច​ញ៉ាំ​ទឹកដោះគោ​ដែរ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ដោយ​មិនដឹង​ខ្លួន​ពេលដែល​អ្នក​ព្យាយាម​ញ៉ាំ​ជា​រៀងរាល់​ព្រឹក​។ ដូចនេះ អ្នក​អាច​បរិភោគ​តាម​ខាងលើនេះ ដើម្បី​ថែរក្សា​រាង​អ្នក​ឲ្យ​បាន​ស្អាត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com