ជាតិ
បុណ្យអុំទូក
អុំទូក​ថ្ងៃទី​មួយ​នៅ​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៦០​ម៉ឺន​នាក់​
22, Nov 2018 , 10:18 am        
រូបភាព
ព្រះរករុណា ព្រះមហាក្សត្រ យាងទតព្រះរាជពិធីបុណ្យអុំទូក​ថ្ងៃទីមួយ
ព្រះរករុណា ព្រះមហាក្សត្រ យាងទតព្រះរាជពិធីបុណ្យអុំទូក​ថ្ងៃទីមួយ
ដោយ:
​ប្រជាពលរដ្ឋ​ប្រមាណ​៦០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា និង​ដើរលេង​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ក្នុង​ថ្ងៃ​ដំបូង​។ ទោះបី​មាន​ប្រជា​ពល​ច្រើនយ៉ាង​ណាក៏ដោយ តែ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបាន​គេ​វាយតម្លៃថា មាន​ភាពល្អប្រសើរ​។​

 
​បើតាម​របាយការណ៍រ​ប​ស់លោក ឆាយ គឺ​ម​ខឿន ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ  ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥០​ទៅ​៦០​ម៉ឺន​នាក់​មកពី​ទូទាំងប្រទេស បានមក​ចូលរួម​ទស្សនាការ​ប្រណាំងទូក ការប្រគុំ​តន្ត្រី និង​ដើរ​នៅ​កម្សាន្ត​តំបន់​នានា​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ដែលជា​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។​
 
​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​ទៀតថា មិនមាន​បញ្ហា​អសន្តិសុខ​ធំដុំ​ណាមួយ​កើតឡើង​នោះទេ ពោលគឺ​ទាំង​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​មាន​ភាពល្អប្រសើរ ទោះបី​មានការ​កកស្ទះ​នៅតាម​តំបន់​មួយចំនួន​ក៏ដោយ​។ 
 
​នៅ​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក មាន​ទូក​ចូលរួម​ចំនួន​២៩៥​ទូក​(​ទូក​អន្តរជាតិ​៩៨​ទូក​និង​ទូក​នារី​២​ទូក​) ដែលមាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន​១៩,០១៧​នាក់​។ សម្រាប់​ការប្រណាំង​ថ្ងៃ​ដំបូង​នេះដែរ មាន​ករណី​លិច​ទូក​ចំនួន​៧​លើក ប៉ុន្តែ​គ្មាន​បញ្ហា​អ្វី​នោះទេ​៕  
 

Tag:
 បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com