ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារៈសំខាន់​អាហារ​មាន​ជាតិ​សរសៃ គួរ​ញ៉ាំ​ឲ្យ​ច្រើន​
22, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​ជាតិ​សរសៃ​គឺជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ការគ្រប់គ្រង​ទម្ងន់ និង​សុខភាព​ទូទៅ តែ​ប្រជាជន​អាមេរិក​ភាគច្រើន​មិន​ទទួលបាន​សារធាតុ​នេះ​គ្រប់គ្រាន់​ឡើយ​។ ស្ត្រី​គួរតែ​ញ៉ាំ​ជាតិ​សរសៃ​យ៉ាងហោចណាស់ ២៥​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​បុរស​ត្រូវការ ៣៨​ក្រាម​។ ដើម្បី​ទទួលបាន​ជាតិ​សរសៃ​គ្រប់គ្រាន់ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

 
​ញ៉ាំ​បន្លែ​និង​ផ្លែឈើ ជាពិសេស​បន្លែ​និង​ផ្លែឈើ​ដែលមាន​ទាំង​សម្បក ព្រោះ​វា​មាន​ជាតិ​សរសៃ​ខ្ពស់​។ ចូរ​ជ្រើសរើស​បន្លែ​ឬ​ផ្លែឈើ​ដែល​អាច​ញ៉ាំ​ទាំងមូលៗ​បាន​ចៀស​ជាង​របស់​កៃ​ឆ្នៃ​
​ចូរ​ញ៉ាំ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​
​ចូរ​ជ្រើសរើស​នំ​ប៉ុង និង​សាំង​វិច​ដែលមាន​ដាក់​បន្លែ​ច្រើនៗ​
​ចូរ​ជំនួស​នូវ​ការ​ញ៉ាំ​បាយ​ធម្មតា មក​ញ៉ាំ​បាយ​អង្ករសម្រូប​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com