ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យអុំទូក
ទូក «កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តព្រះវិហារ បានលេខមួយក្នុងការប្រណាំងគូពិសេស
24, Nov 2018 ,
6:29 am
រូបភាព
លោក ហ៊ីង ប៊ុនហៀង លោក អ៊ុន ចាន់ដា និងក្រុមកីឡាករកោះកែរសែនជ័យបារមីព្រះអង្គខ្មៅ
×
ដោយ:
រួបរួម
«កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តព្រះវិហារ បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រណាំងទូក «គូពិសេស» នាព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ទូកដែលឧបត្ថម្ភដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មួយប្រើថិរវេលាសរុបទាំងបីថ្ងៃ ២៧នាទី ២៣វិនាទីចុច៤២ ដោយនាំមុខទូកសារាយតេជោសែនជ័យ ពីខេត្តកណ្តាល (២៧:៣១.២៦) និងទូកសម្តេចវិបុលបញ្ញាបារមីមានជ័យពីខេត្តតាកែវ (២៧:៣៧.៩២)។
ទូកចំនួន៨៤ ចំណុះចន្លោះពី៦៥ទៅ៨០នាក់ បានចូលរួមប្រកួតប្រជែងគូពិសេសនេះ រយៈពេល៣ថ្ងៃពេញ ដោយក្នុងមួយថ្ងៃមាន២ជើង។ នៅថ្ងៃទីមួយ «ជ្រៃមាសសាគរតេជោសែនជ័យ» ពីខេត្តកណ្តាលនាំមុខគេនៅជើងទីមួយ (ពិន្ទុរួមចំណាត់ថ្នាក់លេខ៥៧) ចំណែក «សារាយតេជោសែនជ័យ» នាំមុខនៅជើងទីពីរ (ពិន្ទុរួមចំណាត់លេខ២)។
ឈានដល់ថ្ងៃទីពីរ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» បានវ៉ាដាច់គេទាំងជើងទីមួយ និងជើងទីពីរ ដែលលទ្ធផលដ៏ល្អក្នុងការសន្សំពិន្ទុរបស់ទូកពីខេត្តព្រះវិហារមួយនេះ។
នៅថ្ងៃទីបី «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» បន្តលេចធ្លោដដែល ដោយគ្រាន់តែយឺតជាង «មហាគ្រុឌ» ពីខេត្តត្បូងឃ្មុំ បន្តិចប៉ុណ្ណោះនៅជើងទីមួយ។ សម្រាប់មហាគ្រុឌ សរុបពិន្ទុរួម បានចំណាត់ថ្នាក់លេខ៥។ ឈានដល់ជើងទីពីរ «សារាយតេជោសែនជ័យ» នាំមុខឡើងវិញ ដូចជើងទីពីរកាលពីថ្ងៃទីមួយ ប៉ុន្តែសរុបពិន្ទុរួម ទូកពីខេត្តកណ្តាលមួយនេះ បានចំណាត់ថ្នាក់លេខពីរ។
ទូកគូពិសេសចំណាត់ថ្នាក់លើគេទាំង១០៖
១. កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ (ព្រះវិហារ)
២. សារាយតេជោសែនជ័យ (កណ្តាល)
៣. សម្តេចវិបុលបញ្ញាបារមីមានជ័យ (តាកែវ)
៤. អាវ័យរាពណ៌ត្បូងឃ្មុំ (ត្បូងឃ្មុំ)
៥. មហាគ្រុឌ (ត្បូងឃ្មុំ)
៦. ៧មករា (ភ្នំពេញ)
៧. ព្រះវិហារសែនជ័យ (ព្រះវិហារ)
៨. តេជោកែវវិជ័យបារមីចៅសែន (ពោធិ៍សាត់)
៩. ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម (កំពង់ចាម)
១០. សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ (បន្ទាយមានជ័យ)៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម