ជាតិ
បុណ្យអុំទូក
អុំទូក​៖ រយៈពេល​បី​ថ្ងៃ ភ្ញៀវទេសចរ​បរទេស​ជាង ១​ម៉ឺន​២​ពាន់​នាក់ មក​ទស្សនាការ​ប្រណាំង​ទូក​
24, Nov 2018 , 11:29 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ១​ម៉ឺន​២​ពាន់​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក នៅលើ​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។



​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ បានបញ្ចប់​កាលពី​ម្សិលមិញ​នេះ​។ ក្នុង​រយៈពេល​បី​ថ្ងៃនេះ  ភ្ញៀវទេសចរ​បរទេស​ជាង ១​ម៉ឺន​២​ពាន់​នាក់ បានមក​ទស្សនា​ការប្រណាំង​ទូក និង​បណ្ដែតប្រទីប នៅលើ​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ៖ «​កាលពី​ម្សិល​ម្ងៃ វេទិកា​របស់​ក្រសួងទេសចរណ៍ បានទទួល​ភ្ញៀវទេសច​រណ៍បរ​ទេស​ជាង ៣​ពាន់​នាក់ រីឯ​នៅ​ថ្ងៃ​ម្សិលមិញ បានទទួល​ភ្ញៀវទេសច​របរ​ទេស​ជាង ៤​ពាន់​នាក់ ហើយ​នៅថ្ងៃនេះ វេទិកា​ដដែល​នេះ បានទទួល​ភ្ញៀវទេសច​របរ​ទេស​ដល់​ទៅ​ជាង ៥​ពាន់​នាក់​។ ដូច្នេះ​សរុប​ចំនួន​ទេសចរ​បរទេស​ទាំងបី​ថ្ងៃនេះ មាន​ប្រមាណ​ជាជាង ១​ម៉ឺន​២​ពាន់​នាក់​»​។ 
 
​លោក ថោង ខុន បន្ថែមថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន ទាំង​កំណើន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ការពង្រឹង​សន្តិសុខ​, សណ្ដាប់ធ្នាប់​សាធារណៈ និង​ការរៀបចំ​ពិធី​នានា​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​៕
 

Tag:
 អុំទូក​
  ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com