ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ខូតខាតផ្ទះ៥ខ្នង និងរថយន្ត២គ្រឿង ដោយសារគ្រោះអគ្គិភ័យ
× ភ្នំពេញ៖ គ្រោះអគ្គិភ័យចំនួន ៨លើក បានកើតឡើងនៅទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបន្តបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះឡើយ ប៉ុន្តែបានបំផ្លាញផ្ទះចំនួន ៥ខ្នង, រថយន្ត ២គ្រឿង,បន្ទប់ចំនួន ២ និងសម្ភារប្រើប្រាស់មួយចំនួន។ បើតាមប្រភពដដែល គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅរាជធានី ,កំពង់ស្ពឺ, ព្រះវិហារ, ក្រចេះ, ព្រៃវែង, ព្រះសីហនុ និងពោធិ៍សាត់។ មូលហេតុគឺមកពីឆ្លងចរន្តអគ្គិសនី, ភ្លើងទៀនធូប និងម្ចាស់ដុតផ្ទះខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com