ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​« Promotion ចុងឆ្នាំ​» របស់​Baby Outlet នឹងមាន​ការបញ្ចុះ​តម្លៃ និង​ថែម​កាដូ​អស់​ស្ទះ​
25, Nov 2018 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ Baby Outlet ដែលជា​ហាង​ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា ទើប​បញ្ចប់​កម្មវិធី​តាំងពិព័រណ៍​ធំៗ​ចំនួន​២ ដោយ​ជោគជ័យ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ គឺ​ពិព័រណ៍ «​ម្សៅ​ទឹកដោះគោ​» និង​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ហាង​ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ នឹង​រៀបចំ​ពិព័រណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅក្នុង​ខែធ្នូ​ខាងមុខនេះ នោះ​គឺ​ពិព័រណ៍ Promotion ចុងឆ្នាំ​។​
 
​ពិព័រណ៍​នេះ នឹងត្រូវ​រៀបចំ​ធំ​ជាង និង​យូរ​ជាង​ពិព័រណ៍​មុនៗ ដែល Baby Outlet ធ្លាប់​បានធ្វើ គឺមាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ​ខាងមុខនេះ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។  


 
​ហេតុអ្វី​យូរ​ជាង​មុន​? ធំ​ជាង​មុន​? ក៏​ព្រោះតែ ហាង Baby Outlet  ចង់​ផ្តល់ឱកាស​ដល់​អតិថិជន​របស់ខ្លួន​ទាំងអស់ បានទទួល​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អ​ទាក់ទង​នឹង​ការចិញ្ចឹម​បីបាច់​កូនៗ ក៏​ដូច​ការទិញ​ទំនិញ​ដែលមាន​គុណភាព តម្លៃ​សមរម្យ​។ កាន់តែ​ពិសេស​នោះ ពិព័រណ៍ Promotion ចុងឆ្នាំ​នេះ នឹងមាន​ការបញ្ចុះ​តម្លៃ​កប់ៗ និង​មាន​ត្រៀម​កាដូ​យ៉ាងច្រើន​សម្រាប់​ថែម​ជូន​អតិថិជន ដែល​ចូលរួម​។​


 
​សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​នាពេល​ខាងមុខនេះ នឹងមាន​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប មកពី​មន្ទីរពេទ្យ​ល្បីៗ ចូលរួម​ផ្តល់​ការពិគ្រោះ​យោបល់​ពី​សុខភាព ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​។ ជាពិសេស​នោះ ក៏​នឹងមាន​ការចូលរួម​ផងដែរ ពី​ក្រុមហ៊ុន​លក់​ផលិតផល​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​គុណភាព ចូលរួម​។ ទាំង​ហាង​បេ​ប៊ី អោត​ឡេ​ត​ផ្ទាល់ និង​ក្រុមហ៊ុន​ដែល​នឹងចូលរួម សុទ្ធតែ​បាន​ត្រៀម​នូវ​កម្មវិធី​សប្បាយ​ជូន​ដល់​អតិថិជន ជាពិសេស​គឺ​ការបញ្ចុះ​តម្លៃ​លើ​សម្ភាររ​បស់​ខ្លួន ក៏ដូចជា​ត្រៀម​កាដូ​យ៉ាងច្រើន សម្រាប់​ថែម​ជូន​អតិថិជន នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ថែម​ទៀតផង​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com