ជាតិ
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោត និងឈ្មោះអ្នកត្រូវលុបចេញ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតតាមឃុំ -សង្កាត់ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែវិច្ជិកា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា បញ្ជីឈ្មោះថ្មី នឹងត្រូវបិទផ្សាយនៅតាមសាសាឃុំ -សង្កាត់ ចំនួន ១៦៤៦ និងនៅតាមទីសាធារណៈ ទូទាំងប្រទេស។
គ.ជ.ប បានបញ្ជាក់ដូច្នេះថា៖ «បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ នឹងធានាមិនឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះរួច បាត់បង់សិទ្ធិបោះឆ្នោតនោះទេ ដោយសារបញ្ជីនេះ បើកឲ្យមានសិទ្ធិប្ដឹងតវ៉ា ឬប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ វិច្ជិកា ដល់ថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៨ )បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង»។
អ្នកចុះឈ្មោះថ្មី មានចំនួន ១៩៥,៣៨៥ នាក់ ហើយអ្នកដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន ៥៦, ៩៤១ នាក់។ ហើយអ្នកដែលកែតម្រូវទិន្នន័យមានចំនួន ១,៥៥៣នាក់។ នេះបើតាមគ.ជ.ប។
ប្រជាពលរដ្ឋកម្ពុជាក៏អាចចូលមើលឈ្មោះរបស់ខ្លួនតាមរយៈគេហទំព័ររបស់គជប
WWW.voterlist.org.kh បានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com