ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«​លំបាក​»,«​ពិបាក​» និង​«​វិបាក​» ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
14, Mar 2024 , 7:29 am        
រូបភាព
​ពាក្យ «​លំបាក​»,«​ពិបាក​» និង​«​វិបាក​» បើ​ពិនិត្យ​មើលទៅ ពាក្យ​ទាំងអស់នេះ ដូចជា​មានន័យ​ស្រដៀង​គ្នា  ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ ងាយ​នឹង​ប្រើប្រាស់​ច្រឡំ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​«​លំបាក​,​ពិបាក និង​វិបាក​»​គឺមាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​។​



«​លំបាក​» ជា​នាមសព្ទ មានន័យថា ការធ្វើ​បាន​ដោយ​កម្រ ដែល​តោកយ៉ាក ដែល​ក្រីក្រ​។ ឧទាហរណ៍​៖ ការរកស៊ី     បច្ចុប្បន្ន​។ ពិតជា​មាន​ផល​លំបាក ដោយសារ​មានការ​ប្រកួតប្រជែង​ខ្លាំង​,​មនុស្ស​ក្រលំបាក​,​មនុស្ស​មានបាន ដោយ​ភាព​តស៊ូ​នឹង​ផល​លំបាក​,​រកស៊ី​ដោយ​លំបាក ជាដើម​។ 
 
​ពាក្យ​«​ពិបាក​» ជា​នាមសព្ទ គឺ​មានន័យថា​ធ្វើបាន​ដោយ​កម្រ​, ដែល​តោកយ៉ាក​, ការ​ទ័លក្រ​,​ផលកម្ម​, សេចក្តី​ទុក្ខ​។ ឧទាហរណ៍​៖ ពិបាកធ្វើ​, ពិបាកចិត្ត​, សេចក្តី​លំបាក​បង្រៀន​មនុស្ស​ឱ្យ​ចេះ​តស៊ូ​។​
 
​ចំណែកឯ «​វិបាក​» តែង​មានន័យថា ដំណើរ​ចាស់​, ទុំ​, ឆ្អិន​, ការ​ចម្អិន​, ការ​ទ្រុឌទ្រោម​, ដំណើរ​រលួយ​។ ឧទាហរណ៍​៖ វិបាកទុក្ខ (​ទុក្ខ​ដែល​ទទួល​ពី​ផល​បាប​)៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com