ជាតិ
បុណ្យអុំទូក​៖​ពលរដ្ឋ​ជាង​៩២​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​ទៅតាម​បណ្តា​ខេត្ត​
25, Nov 2018 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល ៣​ថ្ងៃនេះ ភ្ញៀវទេសចរ និង​ពលរដ្ឋ ប្រមាណ ៩២.៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​បណ្ដា​ខេត្ត​នានា​។ ចំនួន​ភ្ញៀវទេសចរ​នេះ កើនឡើង​ប្រមាណ ១៥.៦% ខណៈ​រាជធានី​ភ្នំពេញ មាន​ពលរដ្ឋ ៤.៥​លាន​នាក់ មក​ទស្សនា​ពិធីបុណ្យ​អុំទូក​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។​


 
​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក ភ្ញៀវទេសចរ និង​ពលរដ្ឋ បាន​ដើរ​កម្សាន្ត​នៅតាម​បណ្ដា​ខេត្ត​នានា ប្រមាណ ៩២.៥​ម៉ឺន​នាក់ កើនឡើង​១៥.៦%​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា​៖ «​សម្រាប់​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស មាន​ចំនួន​សរុប​ប្រមាណ​៩២.៥​ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ​១៥.៦% ខណៈ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤.៥​លាន​នាក់ កើនឡើង​ជិត​៥០%»​។​
 
​បើតាម​ក្រសួងទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ​ប្រមាណ ៩២.៥​ម៉ឺន​នាក់​នេះ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ប្រមាណ ៨៤.២ ម៉ឺន​នាក់ ក្នុង​អត្រាកំណើន ១៥.៣% និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៨.៣ ម៉ឺន​នាក់ ក្នុង​អត្រាកំណើន ១៨.៥%​។ ដោយឡែក រាជធានី​ភ្នំពេញ មាន​ពលរដ្ឋ​ទៅ​កម្សាន្ត​ប្រមាណ ៤.៥​លាន​នាក់​៕
 
 

Tag:
 ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com