ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មនុស្ស​បែបណា​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​?
27, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកជា​មនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ដែរ​ទេ​? ជាមួយនឹង​ការលើក​លេង​មួយចំនួន​តូច ប៉ុន្តែ​មនុស្ស​ភាគច្រើន​នឹង​ទទួលបាន​ប្រយោជន៍​ពី​ការចាក់​វ៉ាក់សាំង ហើយ​មាន​ខ្លះទៀត​គឺ​ចាំបាច់​នឹងត្រូវ​ការចាក់​វ៉ាក់សាំង​នេះ​តែម្តង​។



ខាងក្រោម​នេះ​គឺជា​មនុស្ស​ដែលមាន​ការប្រឈមមុខ​ខ្ពស់បំផុត​នឹង​ជំងឺ​ផ្តាសាយ ហើយក៏​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការ​ដែរ​៖

•​ ​ក្មេង​អាយុ​ចន្លោះ ៦​ខែ​ទៅ ៤​ឆ្នាំ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ​
•​ ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​ទឹកនោមផ្អែម ហឺត ជំងឺ​បេះដូង​សរសៃឈាម ឬ​ជំងឺ​តម្រងនោម​។ ជាមួយគ្នានេះដែរ មនុស្ស​គ្រប់គ្នា​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
•​ ​ស្ត្រី​មាន​ផ្ទៃពោះ​
•​ ​ក្មេង​ដែល​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាស្ពីរីន​
•​ ​មនុស្ស​គ្រប់គ្នា​ដែល​រស់នៅក្នុង​មណ្ឌល​ថែទាំ​សុខភាព​
•​ ​អ្នក​ដែល​ធ្វើការ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​
•​ ​អ្នក​ដែល​រស់នៅ​ជាមួយ​កុមារ​តូចៗ ឬ​មនុស្ស​ចាស់ៗ​
•​ ​អ្នក​ដែល​ធាត់​ជ្រុល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com