ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុគ្គលិក​ក្រុមហ៊ុន គួរតែ​ធ្វើ​បែបណា ទើប​មិន​ធាត់​ខ្លាំង​?
28, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​មិន​ងាយ​ឡើង​ទម្ងន់​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​បើ​ក្រុមហ៊ុន​មាន​ទាំង​ជណ្តើរ​ជើង និង​ជណ្តើរយន្ត អ្នក​គួរតែ​ឡើង​តាម​ជណ្តើរ​ជើង ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ទេ ថែមទាំង​មាន​ជើង​ស្អាត​ផងដែរ​។​
 
2.​ ​អ្នក​មិនគួរ​អង្គុយ​យូរ​ឡើយ ដោយ​គួរតែ​ងើប​ឡើងមក​ដើរ​ក្រោយ​អង្គុយ​បាន​ពី​៤០​ទៅ​៦០​នាទី ដោយ​ឡើងមក​ចូល​បន្ទប់ទឹក ឬ​ចាក់ទឹក​ញ៉ាំ​ជាដើម ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ពេលដែល​អ្នក​មិន​អង្គុយ​យូរ​។​
 
3.​ ​ពេលដែល​អ្នក​អង្គុយ​លើ​កៅអី អ្នក​មិនគួរ​អង្គុយ​ពេញ​ឡើយ ដោយ​អង្គុយ​ត្រឹម​ពីរភាគបី​បាន​ហើយ ទើប​ធ្វើ​ឲ្យ​ឈាម​ដើរ​ស្រួល មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​។ ជាពិសេស អ្នក​មិនគួរ​អង្គុយ​តង​ទាក់​ខ្លា​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ជើង​អ្នក​ក្លាយជា​ជើងដំរី​។​
 
4.​ ​អ្នក​មិនគួរ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ឡើយ ទោះបីជា​អ្នក​រវល់​យ៉ាងណា​ក៏​អ្នក​គួរតែ​ឆ្លៀតពេល​ពិសា​រដែរ ព្រោះ​បើ​អ្នក​មិន​បរិភោគ នោះ​អ្នកនឹង​ងាយ​ឡើង​ទម្ងន់​ខ្លាំងណាស់​។ ដូចនេះ អ្នក​អាច​ធ្វើតាម​វិធី​ទាំងនេះ​បាន ដើម្បី​អាច​ទទួលបាន​រាង​ស្អាត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com