ជាតិ
សង្គមជាតិ
កម្ពុជា ចិន ថៃ ឡាវ មី​យ៉ាន់​មា់ ឥណ្ឌា រួមគ្នា​អភិរក្ស​សត្វ​រមាំង និង​ក្តាន់​ដែល​ជិត​ផុត​ពូជ​
27, Nov 2018 , 8:39 pm        
រូបភាព
រូបភាពពី​ Birdlife International Cambodia Programme
រូបភាពពី​ Birdlife International Cambodia Programme
ដោយ:
​ភ្នំពេញ​៖ ចិន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​ឥណ្ឌា ចែករំលែក​បទពិសោធ​ន៍ និង​ព័ត៌មាន​ដល់​កម្ពុជា ក្នុងការ​គ្រប់គ្រង​គម្រោង​អភិរក្ស​សត្វ​រមាំង និង​ផ្តល់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​អភិរក្ស​សត្វ​ឲ្យ​មាន​ប្រសិទ្ធភាព​។ បទពិសោធន៍​ទាំងនេះ ត្រូវបាន​ប្រទេស​ទាំង​៥ ចែករំលែក​ដល់​កម្ពុជា នៅក្នុង​សិក្ខាសាលា​ស្តីពី​«​ការអភិរក្ស​សត្វ​រមាំង​ដែល​ជិត​ផុត​ពូជ​» ។​


 
​មន្ត្រីជាន់ខ្ពស់​នៃ​ឧទ្យាន​បូ​តា​និក  និង​កសិដ្ឋាន​កាដូ​រី លោក Bosco Chan  បាន​និយាយថា បញ្ហា​អភិរក្ស​សត្វ​រមាំង នៅតែ​ជា​ក្តី​ព្រួយបារម្ភ ដោយសារតែ​អ្នកជំនាញ និង​សហគមន៍​អភិរក្ស នៅ​កង្វះ​សមត្ថភាព​អភិរក្ស​នៅឡើយ​។ ដូច្នេះ​ទើបបានជា ត្រូវ​រៀបចំ​វេទិកា​រវាង​ប្រទេស​ទាំង​៥​នេះ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ការអភិរក្ស​សត្វ​រមាំង ដែល​ជិត​ផុត​ពូជ​។ តាមរយៈ​វេទិកា​នេះ លោក Bosco Chan សង្ឃឹមថា កម្ពុជា​នឹង​អា​ចរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បាន​។​


រូបភាពពី​ Birdlife International Cambodia Programme
 
​ក្រៅពី​សត្វ​រមាំង​ដែល​ជិត​នឹង​ផុត​ពូជ ក៏មាន​សត្វ​ក្តាន់ ប្រឈម​នឹង​ផុត​ពូជ​នៅលើ​ពិភពលោក​ផងដែរ​។ បើតាម​អ្នកស្រី Sarah Brook អ្នកសម្របសម្រួល​សៀវភៅ​ក្រហម IUCN នៃ​ក្រុម​ជំនាញ​សត្វ​ក្តាន់ ទៅ​ថ្ងៃ​អនាគត​សត្វ​ក្តាន់​នេះ នឹង​បាត់បង់ ប្រសិនបើ​ពុំមាន​ការចូល​រូ​ម​ពី​អ្នក​អភិរក្ស​ទេនោះ​។ ថ្លែង​ក្នុង​សិក្ខាសាលា​ដែល​ស្តីពី​ការអភិរក្ស​សត្វ​រមាំង​ដែល​ជិត​ផុត​ពូជ​នេះ អ្នកស្រី Sarah Brook  បាន​និយាយ​ដូច្នេះ​ថា​៖ ¨«​ការស្តារ​ចំនួន​ពួកវា អាច​នឹងមាន​សង្ឃឹម និង​អាច​បញ្ឈប់​សេចក្តី​វិនាស​របស់​វា​បាន​»​។​
 
​របាយការណ៍​ដែល​បានចេញ​ផ្សាយ ក្នុង​សិក្ខាសាលា​នេះ បង្ហាញថា សត្វ​រមាំង កំពុងមាន​វត្តមាន​នៅ​លើ​ពិភពលោក​ប្រមាណ​៣០០០​ក្បាល​តែប៉ុណ្ណោះ​។ ថ្វីដ្បិតតែ​សត្វ​នេះ​ត្រូវបាន​អ្នក​អភិរក្ស​សត្វ​ការពារ​យ៉ាងណាក៏ដោយ ក៏​នៅតែ​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយសារតែ​ការ​បរបាញ់​ខុសច្បាប់ ដែល​បណ្តាល​ឲ្យ​បាត់បង់​ទីជម្រក​។ បើតាម​របាយការណ៍​ដ​ដែល រយៈពេល​ថ្មីៗ​នេះ សត្វ​រមាំង មានការ​គំរាមកំហែង​ច្រើន ដោយសារតែ​ពង្រីក​ដី​កសិកម្ម​។ នៅ​ប្រទេស​ថៃ និង​វៀតណាម បាន​ផុត​ពូជ​សត្វ​រមាំង​ហើយ ចំណែក​កម្ពុជា និង​ឥណ្ឌា ក៏​កំពុងតែ​រងគ្រោះ​ខ្លាំង​ផងដែរ​៕ 
 

Tag:
 កម្ពុជា​
 ​ថៃ​
 ​ឡាវ​
 ​ភូមា​
 ​ឥណ្ឌា​
 ​រមាំង​
 ​ក្តាន់
© រក្សាសិទ្ធិដោយ thmeythmey.com