ពីនេះ ពីនោះ
«Window Shopping»​ជា​ភាសា​ខ្មែរ​មានន័យ​ដូចម្តេច​?
28, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​យុវវ័យ​មិន​ចម្លែក​ទេ ពាក្យ​ថា «Window Shopping» នេះ តែ​ចម្លែក​សម្រាប់​ចាស់ៗ ដែល​មិនទាន់​ច្បាស់​ថា​ពាក្យ​នេះ គេ​ចង់​សំដៅលើ​អ្វី​ឲ្យ​ពិតប្រាកដ​។ «Window shopping» ដែល​ភាសា​ជា​អង់គ្លេស​នេះ ត្រូវបាន​យុវជន​ខ្មែរ​មួយចំនួន​និយម​ប្រើ​នាពេល​សព្វថ្ងៃ​។ តើ​ពាក្យ «Window Shopping» នេះ មានន័យ​ដូចម្តេច​?



​មែនទែនទៅ​ពាក្យ «Window Shopping»​គឺ​សំដៅលើ​អ្នកដើរ​ផ្សារ​ទំនើប តែង​ឃើញ​នេះ ឃើញ​នោះ​តែ​មិន​ទិញ​ទំនិញ ដោយ​គ្រាន់តែ​ដើរ​មើល​តែប៉ុណ្ណោះ​។ ឧទាហរណ៍​៖ តោះ​យើង​ថ្ងៃនេះ​ទៅ​Window Shopping ទាំងអស់គ្នា​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com