ជាតិ
សម្ដេច ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​រិះគន់ថា ស​.​ស​.​យ​.​ក ប្រមូលផ្ដុំ​ដោយ​កូន​មេដឹកនាំ​
27, Nov 2018 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ក្រុម​អ្នកប្រឆាំង គ្មាន​ថ្ងៃ​មក​អង្គុយ​ក្នុង​កម្មវិធី​របស់ ស​.​ស​.​យ​.​ក ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ប្រតិកម្ម​តប​នឹង​អ្នក​រិះគន់​មកលើ​ស្ថាប័ន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថា ជាទី​កន្លែង​ដែល​ប្រមូលផ្ដុំ​សុទ្ធតែ​កូនអ្នក​ធំ ឬ​អ្នកមានអំណាច​។​

 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៧ វិច្ឆិកា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ស​.​ស​.​យ​.​ក គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើសកម្មភាពរ​បស់​ខ្លួន ដូចនេះ​វា​គ្មាន​អ្វីដែល​ក្រុម​អ្នកប្រឆាំង​ត្រូវ​រិះគន់​លើ​សកម្មភាព​ពួកគេ​ឡើយ​។​
 
​អម​ជាមួយ​ការលើក​ឡើងបែបនេះ សម្ដេច ហ៊ុន សែន បាន​ឆ្លើយតបវិញថា​៖«​ដូច្នេះ​សូម​ផ្ដាំ​ទៅ​ពួកអ្នកឯង​វិញ​ថា យល់​ឲ្យ​ច្បាស់ ដឹង​ឲ្យ​ច្បាស់ កុំ​និយាយថា ស​.​ស​.​យ​.​ក ប្រមូលផ្ដុំ​កូន​មេដឹកនាំ​នេះ​។ បើ​យើង​មិន​ជ្រើសរើស​អ្នក​ទាំងនេះ តើ​យើង​ត្រូវ​ជ្រើសរើស​ពី​ខាង​ណា​មក​»​។​
 
​សូម​ស្ដាប់​សំឡេង​សម្ដេច ហ៊ុន សែន​៖


Tag:
 ហ៊ុន សែន​
  ស​.​ស​.​យ​.​ក
© រក្សាសិទ្ធិដោយ thmeythmey.com