ជាតិ
ពីនេះ ពីនោះ
ពាក្យ​ដែល​សរសេរ​ដោយ​អក្សរ «​ល​» ប្តូរ​ទៅ «​ឡ​» វិញ តើ​មាន​ពាក្យ​អ្វីខ្លះ​?
28, Mar 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ចងក្រង​នូវ​ពាក្យពេចន៍​ដែល​ត្រឹមត្រូវ ដោយ​ប្តូរ​ពី​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត បន្ថែម​ពីនេះ​ទៅទៀត លោក​ក៏​កែសម្រួល​ពាក្យ​ដែល​សរសេរ​ដោយ​អក្សរ «​ល​» ប្តូរ​ទៅជា «​ឡ​» វិញ​។ តើ​ពាក្យ​ទាំងនេះ​មាន​អ្វីខ្លះ​?


 
​ពាក្យ​ដែល​ប្តូរ​ពី​អក្សរ «​ល​» ទៅ «​ឡ​» មានដូចជា​៖ ក្រលៅ ទៅជា​ក្រឡៅ​, ច្រ​លំ ទៅជា​ច្រឡំ​, ច្រលឹង ទៅជា​ច្រឡឹង​, ច្រលុង ទៅជា​ច្រឡុង​, ច្រលោ ទៅជា​ច្រឡោ​, ច្រលោត ទៅជា​ច្រឡោត​, ច្រលាស់ ទៅជា​ច្រឡាស់​, ត្រលាច ទៅជា​ត្រឡាច​, ត្រលក ទៅជា​ត្រឡក​, ត្រលាយ ទៅជា​ត្រឡាយ​។ 
 
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ប្តូរ​ពី​«​ល​» ទៅ​«​ឡ​»​បន្ថែមទៀត​គឺ ស្រលាញ់ ទៅជា​ស្រឡាញ់​, សំលេង ទៅជា​សំឡេង​, សំលី ទៅជា​សំឡី​, សំលេះ ទៅជា​សំឡេះ​, សំលែះ ទៅជា​សំឡែះ​, ស្រលក់ ទៅជា​ស្រឡក់​, ស្រ​លប់ ទៅជា​ស្រឡប់​, ស្រ​លំ ទៅជា​ស្រឡំ​, ស្រលាំងកាំង ទៅជា​ស្រឡាំងកាំង​, ស្រលិត ទៅជា​ស្រឡិត​, ស្រលើ ទៅជា​ស្រឡើ​, ស្រលាង ទៅជា​ស្រឡាង​, ស្រលៃ ទៅជា​ស្រឡៃ ។​ល​។ 
 
​ចំពោះ​ពាក្យ​ដែលមាន​តួអក្សរ​«​ល​» មិន​ប្តូរ​ទៅ «​ឡ​» ទេ តែ​ត្រូវ​ប្តូរ​ជា​ព្យាង្គ​តម្រួត​វិញ រួមមាន សំលឹង ទៅជា​សម្លឹង​, សំលក់ ទៅជា​សម្លក់​, សំល ទៅជា​សម្ល​, សំលី ទៅជា​សម្លី​, សំឡាញ់ ទៅជា​សម្លាញ់​, ចំលើយ ទៅជា​ចម្លើយ​, ចំលែក ទៅជា​ចម្លែក​, ចំលាក់ ទៅជា​ចម្លាក់​, ចំលង ទៅជា​ចម្លង​, សំលុត ទៅជា​សម្លុត​, សំលូត ទៅជា​សម្លូត​, សំលុយ ទៅជា​សម្លុយ​, សំលេច ទៅជា​សម្លេច​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com