ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ជៀស​ឆ្ងាយ​ពី​បញ្ហា​ឈឺសន្លាក់ ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
01, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កុំ​សន្ម​ត់​ថា​អាកា​រៈ​ហើម និង​ឈឺសន្លាក់ អាច​កើត​មានតែ​ចំពោះ​មនុស្ស​ចាស់​ឲ្យ​សោះ​! ដោយ​តាមពិតទៅ​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​កើត​លើ​មនុស្ស​វ័យក្មេង​ផងដែរ ជាពិសេស​អ្នក​ដែលមាន​របួស​ពេល​លេង​កីឡា ឬ​ហាត់ប្រាណ​ខ្លាំងក្លា​។ ជាទូទៅ​ការឈឺចាប់​ត្រង់​សន្លាក់ គឺ​ច្រើនតែ​បណ្ដាលមកពី​ជំងឺ​រលាក​សន្លាក់​។ ប៉ុន្តែ​កុំ​បារម្ភ​ពេក​! បញ្ហា​ឈឺសន្លាក់​, ជំងឺ​រលាក​សន្លាក់ ក៏ដូចជា​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ អាច​ទប់ស្កាត់​ជាមុន ឬ​សម្រាល​អាកា​រៈការ​ឈឺចាប់​បាន​តាមរ​យៈ​អាហារ​មួយចំនួន​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​នូវ​ប្រភេទ​អាហារ​ទាំងនោះ ៖

១. ផ្កា​ខាត់ណា​ខៀវ​
 
​ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​សារធាតុ sulfuric ជួយ​រារាំង​អង់ស៊ីម​ដែល​ផ្សារភ្ជាប់​ជាមួយ​ការ​រលាក​សន្លាក់ និង​ការបំផ្លាញ​។​

២. ផ្លែ​ប៉ោម​ក្រហម​
 
​ប៉ោម​ក្រហម មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ​ប្រឆាំង​ការ​រលាក​មួយទៀត​ហៅថា quercetin ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង ក៏ដូចជា​បន្ធូរ​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
 
៣. ខ្ទឹមបារាំង​
 
​ក្រៅពី​ផ្លែ​ប៉ោម​ក្រហម​ហើយ​នោះ ខ្ទឹមបារាំង គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​ការ​រលាក quercetin​។ លើសពីនេះទៅទៀត ខ្ទឹមបារាំង​ក៏មាន​ផ្ទុក​នូវ​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សន្លាក់​ដោយ​រារាំង​ការ​រលាក និង​ការបំផ្លាញ​សន្លាក់​។​
 
៤. រមៀត​
 
​អ្នកជំនាញ​ជាច្រើន​បាន​និយាយថា រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើម​ផងដែរ​។​
 
៥. ការ៉ុត​
 
​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ វីតាមីន A ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​។ ការដាក់បញ្ចូល​ការ៉ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​មិន​ឲ្យ​កើតឡើង ឬ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​។​
 
៦. ត្រី​សាល​ម៉ុ​ន​
 
​បញ្ចូល​ត្រី​សាល​ម៉ុ​ន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ពង្រឹង​សន្លាក់​ឲ្យ​កាន់តែ​រឹងមាំ​ប្រសើរឡើង​តាមរយៈ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។ អាស៊ីត​ខ្លាញ់​ល្អ​ប្រភេទ​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នង​ការដោះស្រាយ​អាកា​រៈរ​លាក​ផ្សេងៗ​ក្នុង​រាងកាយ​។ ត្រី mackerel, ត្រី​សា​ឌី​ន និង​ត្រី​ធូ​ណា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com