ក្រុម Arsenal ដែលដាក់បញ្ចូលសុទ្ធតែកីឡាករក្មេងៗអាចរកជ័យជម្នះដល់ទៅ ៣-០ លើក្រុមម្ចាស់ផ្ទះ Vorskla Poltava ក្នុងការប្រកួតក្របខណ្ឌ Europa League នាកីឡដ្ឋានជាតិ (NSC) ដែលស្ថិតក្នុងក្រុងគៀវ។
ខ្សែប្រយុទ្ធវ័យក្មេង Emile Smith Rowe អាចរកគ្រាប់បាល់នាំមុខឲ្យក្រុមលោក Unai Emery នៅ១១នាទីដំបូងដើមតង់ទី១ មុន Aaron Ramsey សម្រេចគ្រាប់ទី២នៅនាទី២៧ ដោយបាល់ពិន័យប៉េណាល់ទី។ មិនទាន់ឆ្លងផុតវគ្គទី១ផង កីឡាករវ័យ ១៩ឆ្នាំ Joseph Willock ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី៣នៅនាទី៤១ និងជាគ្រាប់បាល់ដំបូងរបស់គេផងដែរ។
ជ័យជម្នះបាននាំកាំភ្លើងធំឈរកំពូលតារាងពូល E មាន១៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៥លើករួចមក និងឈានទៅវគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ក្នុងពូលនេះដែរ Sporting CP បានចំណាត់ថ្នាក់ទី២មាន១០ពិន្ទុនិងកក់កៅអីទៅជាមួយ Arsenal ដែរ ព្រោះក្រុមលេខ៣ Vorskla Poltava និងលេខ៤ Qarabag FK មានតែ៣ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតសល់តែ១លើកទៀត។
ដំបូងឡើយជំនួបរវាង Arsenal និង Vorskla Poltava ស្ថិតក្នុងភាពស្រពេចស្រពិលដោយសារតែបញ្ហាសន្តិសុខនៅក្នុងទីក្រុង Poltava មិនសូវល្អ។ បញ្ហានេះ UEFA បានធ្វើអន្តរាគមន៍ហើយសម្រេចផ្លាស់ប្តូរទីលានប្រកួតពីកីឡដ្ឋាន Oleksiy Butovsky ទៅកាន់កីឡដ្ឋានជាតិ (NSC) ដែលស្ថិតក្នុងក្រុងគៀវវិញ បន្ទាប់ពីមានការដាក់ឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន។
អ្នកនយោបាយនៅអ៊ុយក្រែននៅសប្ដាហ៍នេះបានអនុម័តលើសំណើមួយដើម្បីណែនាំច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុតចំពោះការវាយប្រហារ បន្ទាប់ពីរុស្ស៊ីបានបាញ់រះ និងឃាត់ទុកនាវាចម្បាំងអ៊ុយក្រែន៣គ្រឿងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
លទ្ធផលការប្រកួតគូដទៃសម្រាប់ពានរង្វាន់លំដាប់ទីអឺរ៉ុបនេះ
- Group A
Bayer Leverkusen ១ - ១ Ludogorets Razgrad
FC Zuerich ១ - ២ AEK Larnaca
- Group B
Rosenborg ០ - ១ Celtic
Salzburg ១ - ០ RasenBallsport Leipzig
- Group C
Bordeaux ២ - ០ Slavia Prague
Zenit St. Petersburg ១ - ០ FC Koebenhavn
- Group D
Anderlecht ០ - ០ Spartak Trnava
Fenerbahce ០ - ០ Dinamo Zagreb
- Group E
Qarabag FK ១ - ៦ Sporting CP
- Group F
Milan ៥ - ២ F91 Dudelange
Real Betis ១ - ០ Olympiacos
- Group G
Spartak Moscow ១ - ២ Rapid Wien
FTRangers ០ - ០ Villarreal
- Group H
Apollon Limassol ២ - ០ Lazio
Eintracht Frankfurt ៤ - ០ Marseille
- Group I
Malmoe FF ២ - ២ Genk
Sarpsborg 08 ២ - ៣ Besiktas
- Group J
FC Krasnodar ២ - ១ Akhisarspor
Standard Liege ១ - ០ Sevilla
- Group K
FC Astana ០ - ១ Dynamo Kyiv
Jablonec ០ - ១ Rennes
- Group
BATE Borisov ២ - ០ Vidi FC
Chelsea ៤ - ០ PAOK Thessaloniki FC