ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចាន់ វឌ្ឍនាកា៖ «ដំណើរ៤០គ.ម ជាពិសោធន៍ថ្មី ខុសពីការរត់លើទីលានបាល់ទាត់»
× ត្បូងឃ្មុំ៖ ក្នុងចំណោមអ្នកចូលរួមដំណើរថ្មើរជើងប្រមាណ ៧០០នាក់ នៃព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ក៏មានវត្តមានកីឡាករជម្រើសជាតិកម្ពុជា លោក ចាន់ វឌ្ឍនាកាផងដែរ។ លោក ចាន់ វឌ្ឍនាកា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ ជាបទពិសោធន៍ថ្មី ដែលធ្វើឲ្យខ្ញុំបានជួបមនុស្សថ្មីៗជាច្រើន ជាពិសេសការជួយសហការគ្នា។ ការដើរនេះ វាមានផលពិបាកខ្លះដែរ ព្រោះមិនដូចការហាត់ឡើយ អ្នកចូលរួមត្រូវដើររហូត ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងសម្រេចដល់គោលដៅ»។
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» នៅថ្ងៃទី ២៩ វិច្ឆិកាដល់ ១ ធ្នូនេះ មានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលមកពីមជ្ឈដ្ឋាននានា។ លោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំ ក្នុងព្រឹត្តិការណ៍នេះ ធ្វើឲ្យខ្ញុំអាចទទួលបានបទពិសោធន៍ច្រើន, ចេះជួយគ្នាទៅវិញទៅមកក្នុងពេលលំបាក និងចង់ដឹងពីអំណត់ចិត្តរបស់ខ្លួនឯង»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដូចតទៅ៖
សូមបញ្ជាក់ថា «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ជាព្រឹត្តិការណ៍ថ្មីមួយ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នា ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេសការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងលើចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com