ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ា​នី​៖ បើ​មិន​រំ​​ឭក​ស្នាដៃ​យុវជន​ជំនាន់​មុន តើ​យើង​រំ​ឭ​ក​ស្នាដៃ​អ្នកណា​?
30, Nov 2018 , 6:03 pm        
រូបភាព
ក្រចេះ៖ អ្នកចូលរួម​ដើរ​ថ្មើរជើង​៤០​គីឡូម៉ែត្រ​បានមក​ដល់​គោលដៅ ដែលជា​ស្តូប​អនុស្សាវរីយ៍​២​ធ្នូ នៅក្នុង​ស្រុក​ស្នួល​នៃ​ខេត្តក្រចេះ​។ ស្តូប​អនុស្សាវរីយ៍​២​ធ្នូ គឺជា​ខ្លឹមសារ​រួម​នៃ​ព្រឹត្តិការណ៍​ដើរ​ថ្មើ​ជើង​៤០​គីឡូម៉ែត្រ​របស់​យុវជន ដែល​ត្រូវ​បានរៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ឆ្លើយ​សំណួរ​ខ្លះ​របស់​សារព័ត៌មាន​ថ្មីៗ នៅ​ចម្ងាយ​មួយ​គីឡូម៉ែត្រ​មុន​ក្រុមទី​៨​របស់លោក ដើរ​ដល់​គោលដៅ ដែលមាន​របាំ​ឆៃយ៉ាំ​នៅ​រង់ចាំ​ស្វាគមន៍​។ ក្នុង​រយៈពេល​ប្រមាណ​២០​ម៉ោង​នៃ​ការដើរ​ផង សម្រាក​ផង លោក ម៉ា​នី បាន​រៀបរាប់​ពី​ការរៀនសូត្រ​ដែល​យុវជន​បាន​រៀនសូត្រ ពិសោធន៍​ខុសគ្នា​រវាង​ដំណើរ​របស់​យុវជន​ក្នុងពេល​បច្ចុប្បន្ន និង យុវជន​ក្នុង​អតីតកាល​ដែលមាន​ឪពុក​របស់លោក​។ លោក ហ៊ុន ម៉ា​នី ក៏បាន​ឆ្លើយតប​ផងដែរ​ទៅ​មតិ​ខ្លះ ដែល​យល់ឃើញថា ការរៀបចំ​ព្រឹត្តិការណ៍​៤០​គម គឺជា​រឿង​ឥតប្រយោជន៍​។​



សូមអញ្ជើញទស្សនាបទសម្ភាសនេះដូចតទៅ៖ 

© រក្សាសិទ្ធិដោយ thmeythmey.com