បទកាកគតិ
ដោយ ( ចាបពូក )
មហាខ្លោចផ្សា ហួសថ្លែងវាចា
សាសព្វសេចក្ដី ជីវិតជូរចត់
កម្សត់ក្រក្រី ក្រៀមក្រោះផែនដី
លោហិតខ្មែរហូរ ជន់ជាស្ទឹងអូរ
ថ្ងួចថ្ងូរក្ដែងៗ គគ្រិចគគ្រុក
ទូទុក្ខអង្វែង ក្នុងភពចម្បែង
ភ្លើងផ្សែងប្រល័យ ។
កណ្ដែងកណ្ដោច អសុភអសោច
ហិនហោចរាល់ថ្ងៃ ដុនដាបពន់ពេក
ស្លេកស្លាំងល្ហិតល្ហៃ របបចង្រៃ
ច្នៃខ្មែរជាសត្វ ។
អ្នកណាក៏បាន ជួយសន្ដោសប្រាណ
ចាកឋានសម្ងាត់ ពីឋានឆេះឆួល
ក្ដុកក្ដួលក្ដៅក្ដាត់ រសាយរសាត់
កម្ចាត់វេរា ។
រងោករងួយ បន់ព្រះឲ្យជួយ
ផុតព្រួយរងា សូមអ្នកមានប្ញទ្ធិ
យោងយឹតប្រជា ពីទុក្ខវេទនា
លាភ័យកម្មកាច ។
គុណបុណ្យ ២ធ្នូ ងើបឈរតស៊ូ
គិតគូរឥតខ្លាច រូតរះលះបង់
ស្រស្រង់អង់អាច បំបាត់បិសាច
កំណាចសាមាន្យ ។
ពលីសាច់ឈាម បានបំបាត់ភ្លាម
ឧទ្ទាមតិរច្ឆាន លះបង់ជីវ៉ា
ហៅហាក្លាហាន ពាលរលាយប្រាណ
នឹកស្មានមិនដល់ ។
២ ធ្នូអស្ចារ្យ មានប្ញទ្ធិចេស្ដា
មហាកុសល ខ្មាំងខ្មៅដេកដួល
ជ្រួលកោឡាហល ច្របូកច្របល់
វ៉ល់បោលចោលឋាន
២ ធ្នូមានប្ញទ្ធិ កម្ចាត់ងងឹត
ជីវិតគ្រប់ប្រាណ ២ធ្នូស័ក្ដិសិទ្ធិ
ពិតជាហំហាន មករាសុខសាន្ត
បានបីបមបាច់ ។
ជយោ ២ ធ្នូ ! ប្រវត្តិគម្រូ
ស៊ូប្ដូរឈាមសាច់ ត្រចះត្រចង់
៣ អង្គសម្ដេច ដឹកនាំចរត្រាច់
សម្រេចជោគជ័យ !!!