កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​វប្បធម៌​ប្រពៃណី​៣​ប្រភេទ​ពី​ហ្ស​ក​ហ្ស៊ី អៀរ​ឡង់ និង​កូរ៉េ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​យូណេស្កូ​
02, Dec 2018 , 8:19 pm        
រូបភាព
​ប្រភេទ​កីឡា​ចំនួន​៣ រួមមាន​ចំបាប់​បែប​ប្រពៃណី​របស់​ហ្ស​ក​ហ្ស៊ី Chidaoba កីឡា Hurling របស់​អៀរ​ឡង់ និង​ចំបាប់​ប្រពៃណី​របស់​កូរ៉េ Ssireum/Ssirum ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ជា​ផ្លូវការ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ចំនួន​៤០​ទៀត​ដែល​បាន​ចុះ​ប​ញ្ចី​នា​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង​ព័រ​ល្វី ប្រទេស​ម៉ូ​រី​ស ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ដល់​ថ្ងៃ​១ ខែធ្នូ​។​

 
​កីឡា​ចំបាប់​បែប​ប្រពៃណី​របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី​ដែលមាន​ឈ្មោះថា Chidaoba និង​មាន​អាយុកាល​រាប់​សតវត្សរ៍​មកហើយ​នោះ ត្រូវបាន​ភ្នាក់ងារ​វប្បធម៌ និង​វិទ្យាសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​ក្នុងប្រទេស​ម៉ូ​រី​ស​ថា​សិល្បៈ​ក្បាច់គុន​របស់​អតីត​សូ​វៀត​មួយ​នេះ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​របស់ខ្លួន​។​002
 

​ហ្ស​ក​ហ្ស៊ី​ជា​ប្រទេស​ភ្នំ​តូច​ដែល​សម្បូរ​ទៅដោយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏បាន​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​ចំនួន​បី​រួច​ម​ហើយ​ដែល​រួមមាន​របៀប​នៃ​ការសរសេ​តួរ​អក្ស​ចំនួន​បី​របស់ខ្លួន រួមទាំង​ចម្រៀង និង​បច្ចេកទេស​ផលិត​ស្រា​ពិសេស​ដោយ​ប្រើ​ពាង​ធ្វើ​ពី​ដី​ហើយ​រក្សាទុក​នៅក្រោម​ដី​។​
 
​នៅក្នុង​កិច្ចប្រជុំ​នោះដែរ អង្គការ​យូណេស្កូ​ក៏បាន​ប្រកាស​ពី​ការបញ្ចូល​កីឡា​ចំបាប់​ប្រពៃណី Ssireum/Ssirum ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ក្រោយ​ការស្នើសុំ​រួមគ្នា​របស់​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ផងដែរ​។​
 

​តាមពិតទៅ​ដំបូង​ឡើយ​កូរ៉េ​ទាំងពីរ​បាន​ប្រើ​ឈ្មោះ​កីឡា​ចំបាប់​នេះ​ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ខុសគ្នា​រៀងៗ​ខ្លួន​។ កីឡា​ចំបាប់​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស «Ssirum» គឺ​ប្រើ​សម្រាប់​កូរ៉េខាងជើង និង «Ssireum» សម្រាប់​កូរ៉េខាងត្បូង​។ ប៉ុន្តែ​ដោយយោង​តាម​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​របស់​កូរ៉េខាងត្បូង កូរ៉េ​ទាំងពី​បានសម្រេច​ប្រើពាក្យ​ជា​ភាសារ​អង់គ្លេស​ទាំងពីរ​ខាងលើ​ស្នើ​រួមគ្នា​ទៅកាន់​យូណេស្កូ​ដើម្បី​ចុះ​ប​ញ្ចី​បេតិកភណ្ឌ​។​
 
​ដោយឡែក​កីឡា Hurling ដែលជា​ប្រភេទ​កីឡា​បែប​វប្ប​ធ​ម៍​របស់​អៀរ​ឡង់ ក៏​ត្រូវបាន​អង្គការ​យូណេស្កូ​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ផងដែរ​។​
​កីឡា Huiling គឺមាន​របៀប​ប្រកួត​ជា​ក្រុម​ដែល​ក្នុង​មួយក្រុម​មាន​គ្នា​១៥​នាក់ ស្រដៀង​កីឡាបាល់ទាត់​ដែរ ប៉ុន្តែ​ប្រើ​ដំបង​ឈើ​ដើម្បី វាយ​កូន​បាល់​បញ្ចូល​សំណាញ់​ទី​៕
 

Tag:
 បេតិកភណ្ឌ​
  អរូបី​
  យូណេស្កូ​
© រក្សាសិទ្ធិដោយ thmeythmey.com