ជាតិ
សេដ្ឋកិច្ច
ម៉ោង​៤​មិនទាន់ អាកោ​ជ្រលក់​ទឹកខ្ទិះ លក់​គ្មាន​សល់​ព្រោះតែ​...
03, Dec 2018 , 7:19 am        
រូបភាព
ដោយ:
កំពង់ចាម​៖ អ្នកស្រី ឡុង សេង​ហឿន ជា​អ្នកលក់​នំអាកោ​ជ្រលក់​ទឹកខ្ទិះ ដ៏​ល្បីល្បាញ​មួយរូប​នៅ​ភូមិ​ចុង​ថ្នល់​១ ឃុំ​បឹង​កុក ក្រុង​កំពង់ចាម​។ មាន​វ័យ​៦១​ឆ្នាំ អ្នកស្រី​សេង​ហឿន ប្រកប​របរ​លក់​នំអាកោ​នេះ រយៈពេល​២៦​ឆ្នាំ​ហើយ​។


​អ្នកស្រី សេង​ហឿន បាន​ប្រាប់ ThmeyThmey25​ថា នំ​ដែល​គាត់​លក់​រាល់ថ្ងៃ មាន​៤​ប្រភេទ ហើយ​គាត់​ធ្វើ​តែម្នាក់ឯង​ប៉ុណ្ណោះ​។ នំ​ទាំង​៤​ប្រភេទ មាន​នំអាកោ​,​អាកោ​រាប​,​នំ​ទ្រាបបាយ និង​នំ​ច័ក្ក​ចន្ទ​។ បើតាម​អ្នកលក់​នំអាកោ​រូបនេះ ក្នុង​មួយថ្ងៃ គាត់​អាច​លក់បាន​ពី ២២​ម៉ឺន​រៀល ទៅ​២៤​ម៉ឺន​រៀល​។​
 
 
​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាហេតុ​ផល​មួយ ដែល​បានធ្វើ​ឲ្យ​នំ​របស់គាត់​ទទួលបាន​ការនិយម​ចូលចិត្ត​ពី​អតិថិជន​។ តែ​សំខាន់​ជាង​នេះ ត្រូវបាន​អ្នកស្រី សេង​ហឿន បញ្ជាក់ថា គឺ​ការគិតគូរ​ពី​សុខភាព​របស់​អតិថិជន ពោលគឺ​នំ​ទាំងអស់​ដែល​អ្នកស្រី​ធ្វើ គឺ​មិនបាន​ប្រើ​ល័ក្ត ឬ​ពណ៌ ដើម្បី​លម្អ​ឡើយ គឺ​អ្នកស្រី​ប្រើ​ខ្ទិះដូង​ប៉ុណ្ណោះ​។ 

  
 
​ម្យ៉ាងទៀត​តម្លៃ​សមរម្យ និង​ជម្រើស​ប្រភេទ​នំ ក៏​ជា​មូលហេតុ​គួបផ្សំ​ដែរ​។ អ្នកស្រី ហេង​ហឿន ពន្យល់​ដូច្នេះ​៖« នំ​ទាំង​អស់ហ្នឹង តម្លៃ​១១,០០០​រៀល​ដូចគ្នា ហើយ​គេ​អាច​រើស​ប្រភេទ​នំ ដែល​ខ្លួន​ចូលចិត្ត​បាន​។ ចូលចិត្ត​មួយ​ណាយ​កមួយ​ហ្នឹង​ទៅ​។ ហើយ​បើ​ចង់​គេ​ចង់បាន​នំអាកោ​ក្តៅៗ គឺ​ត្រូវ​រង់ចាំ ព្រោះ​ចំហុយ​ម្តងៗ​យូរ​។ ២៥​នាទី​ទើប​ឆ្អិន  ហើយ​ចំហុយ​ម្តងៗ បាន​នំ​តែ ២​គី​ឡួ​កន្លះ​ទេ​»៕
 
 
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: និង Android:  ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: ។​

 

Tag:
 អាកោខ្ទិះ​
  ​មុខរបរ​
 ​ កំពង់ចាម​
  Thmey Thmey25
© រក្សាសិទ្ធិដោយ thmeythmey.com